Ad Code

អ៊ីរ៉ង់​ច្រានចោល​ការដាក់​ពង្រា​យក​ង​នាវាចរ​អាមេរិក​ថា​ជា​ព័ត៌មាន​ចាស់



ទីភ្នាក់ងារសារព័ត៌មាន Tasnim បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ថា​ជា​ព័ត៌មាន​ចាស់​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ប្រកាសថា ខ្លួន​កំពុង​បញ្ជូន​ក្រុម​វាយប្រហារ​កងទ័ពជើងទឹក​មួយ​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ក្នុង​គោលបំណង​ផ្ញើ​សារ​ដល់​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​កំពុង​ដាក់​ពង្រាយ​ក្រុម​វាយប្រហារ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln និង​ក្រុមការងារ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដើម្បី​ជា​សារ​មួយ​ដ៏​ច្បាស់លាស់​និង​ពិត​ប្រាកដ​ថា ខ្លួន​នឹង​សងសឹក​ប្រឆាំង​នឹង​ការវាយប្រហារ​ណាមួយ​ដោយ​អ៊ីរ៉ង់​ទៅលើ​ផលប្រយោជន៍​របស់​ខ្លួន​ឬ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​

​ដោយ​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Tasnim, អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់​លោក Keyvan Khosravi បាន​និយាយ​ថា “​សេចក្ដី​ថ្លែងការណ៍​របស់​លោក Bolton គឺជា​ការប្រើប្រាស់​មិន​សមរម្យ​នៃ​ព្រឹត្តិការណ៍​ហួស​សម័យ​សម្រាប់​សង្គ្រាម​ផ្លូវចិត្ត​”​។​ ​យោង​តាម​អ្នកនាំពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់​បាន​សង្កេតឃើញ​នាវា​ដឹក​យន្ត​ហោះ​ចូល​សមុទ្រ​មេឌីទែរ៉ាណេ​កាលពី​២១​ថ្ងៃមុន​។

លោក Khosravi បាន​បន្ថែម​ថា “​លោក Bolton ខ្វះ​ការយល់​ដឹង​ផ្នែក​យោធា​និង​សន្តិសុខ​ហើយ​ការ​កត់​សម្គាល់​របស់​គាត់​ភាគច្រើន​គឺ​ដើម្បី​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​”​។នាវា USS Abraham Lincoln ធ្លាប់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ឯ​ឈូង​សមុទ្រ​ដោយ​រួម​ទាំង​អំឡុង​ពេល​នៃ​ការឈ្លានពាន​ដែល​ដឹកនាំ​ដោយ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០០៣​ផង​ដែរ​។

ទោះបីជា​យ៉ាងណាក៏ដោយ ​សេចក្ដី​ថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​មិនបាន​បញ្ជាក់​ច្បាស់​ថា ហេតុអ្វី​បានជា​ការ​ដាក់​ពង្រាយ​ត្រូវ​បាន​ធ្វើឡើង​នា​ពេល​ឥឡូវនេះ​ទេ​។រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​សកម្មភាព​កាន់​តែ​ខ្លាំង​ពី​អ៊ីរ៉ង់​ហើយ​ថា ប្រទេស​នេះ​នឹង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិក​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu