អ្នកបំផ្ទុះគ្រាប់បែកអត្ដឃាតស្ដ្រីម្នាក់ បានធ្វើឲ្យផ្ទុះស្លាប់ខ្លួនឯងនៅស្ថានីយប៉ូលិសមួយនៅក្នុងសង្កាត់ស៊ុលតាណាមេត ដែលជាប្រវតិ្ដសាស្ដ្ររបស់ក្រុងអ៊ីស្ដង់ប៊ុលនៅថ្ងៃអង្គារ ដោយធ្វើឲ្យស្លាប់មន្ដ្រីប៉ូលិសម្នាក់ និងធ្វើឲ្យរបួសម្នាក់ទៀត។
ពុំមានការអះអាងទទួលខុសត្រូវភ្លាមៗណាមួយទេ ប៉ុន្ដែការបំផ្ទុះគ្រាប់បែកនោះកើតឡើងមិនដល់មួយសប្ដាហ៍ក្រោយពីក្រុមឆ្វេងនិយម DHKP-C និយាយថា ខ្លួនស្ថិតនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកដៃទៅលើប៉ូលិសនៅជិតការិយាល័យរបស់លោកនាយករដ្ឋមន្ដ្រីនៅក្នុងទីក្រុងអ៊ីស្ដង់ប៊ុល។
ប្រទេសទួរគី ក៏បានប្រឈមមុខនឹងការគំរាមផងដែរពីពួកសកម្មប្រយុទ្ធឥស្លាមនិយមដែលកំពុងធ្វើដំណើរឆ្លងព្រំដែនពីប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់នោះ។
ប៉ូលិសបានបិទផ្លូវដែលជាកន្លែងវាយប្រហារថ្ងៃអង្គារ បានកើតឡើងនៅទូទាំងទីលានពីសារមន្ទីរអាយ៉ាសូហ្វយ៉ា និងវិហារមូស្លីមប៊្លូ និងនៅជិតបាស៊ីលីកាស៊ីសទើន។
ស្ដ្រីនោះបានចូលទៅក្នុងស្ថានីយប៉ូលិស ហើយនិយាយជាភាសាអង់គ្លេសថា នាងបានបាត់កាបូប បន្ទាប់មកនាងបានបំផ្ទុះខ្លួនឯង។ អភិបាលក្រុងអ៊ីស្ដង់ប៊ុល លោកវ៉ាស៊ីប សាហ៊ីន បាននិយាយប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុដូច្នេះ៕
រឹទ្ធ

0 Comments