ប្រធានក្រុមប្រឹក្សាយោធារបស់ប្រទេសថៃបានព្រមានថា យោធានឹង "ប្រកាន់យកសកម្មភាព" ក្រោមច្បាប់អាជ្ញាសឹក ប្រសិនបើបាតុកម្មកើតឡើងនៅពេលទម្រង់ការចោទប្រកាន់ចេញជាលទ្ធផលប្រឆាំងនឹងអតីតនាយករដ្ឋមន្ដ្រីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នោះ។
នៅថ្ងៃស្រុកនេះ សភានីតិប្បញ្ញត្តិជាតិ (NLA) ដែលកងទ័ពរៀបចំនឹងចាប់ផ្ដើមការចោទប្រកាន់លោកស្រីយីងឡាក់ ពីបទជំរុញឲ្យមានគម្រោងឧបត្ថម្ភស្រូវអង្ករដែលចំណាយអស់ប្រាក់ច្រើននោះ។
នាយករដ្ឋមន្ដ្រីស្រីលើកទីមួយរបស់ប្រទេសថៃ ដែលនឹងត្រូវបង្ហាញមុខនៅសភានៅថ្ងៃសុក្រនោះ ត្រូវបានគេដកចេញពីតំណែងដោយសេចក្ដីសម្រេចរបស់តុលាការមួយភ្លាមៗមុនរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំមុន។
ពួកអ្នកសង្កេតការណ៍និយាយថា ការបោះ ឆ្នោតមួយដើម្បីចោទប្រកាន់លោកស្រីដែលទទួលការហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំដោយស្វ័យប្រវត្ដិនោះ អាចបង្កឲ្យពួកអ្នកគាំទ្រអាវក្រហមធ្វើបាតុកម្មដោយបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនខែចាប់តាំងពីកងទ័ពក្ដាប់អំណាច និងប្រើច្បាប់អាជ្ញាសឹកនៅក្នុងព្រះរាជាណាចក្រនេះ។
ក៏ប៉ុន្ដែប្រធានក្រុមប្រឹក្សាយោធា នាយករដ្ឋមន្ដ្រីលោកប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយចំពោះការងើបឡើងវិញណាមួយនៃបាតុកម្មតាមដងផ្លូវ ដែលបានកើតឡើងនៅក្នុងប្រវត្ដិសាស្ដ្រនយោបាយកាលពីពេលថ្មីៗរបស់ប្រទេសថៃ៕
រឹទ្ធ

0 Comments