ប្រទេសអេស្ប៉ាញ បានបង្កើនកំរិតគំរាមភេរវកម្មរបស់ខ្លួននៅថ្ងៃពុធ បន្ទាប់ពីការវាយប្រហារទៅលើកាសែតដែលចំអករបស់បារាំង ដែលបានសម្លាប់មនុស្ស១២នាក់នោះ។
ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃលោក ចក ហ្វែកណង់ដេឌីយ៉ាស់ (Jorge Fernandes Diaz) និយាយថា ពុំមានព័ត៌មានចារកម្មណាមួយ បង្ហាញឲ្យឃើញថា ប្រទេសប្រឈមនឹងគ្រោះថ្នាក់ ដែលនឹងកើតមានឡើងក្នុងរយៈពេលជាងមួយទសវត្សរ៍នោះទេ ក្រោយពីខ្លួនត្រូវទទួលរងជាមួយនឹងការវាយប្រហារភេរវកម្មឥស្លាមដ៏អាក្រក់បំផុតរបស់អឺរ៉ុប។
កំរិតនៃការគំរាមនេះត្រូវបានបង្កើនពីកំរិត២ដល់កំរិត៣ជាមួយ និងកំរិត៤ដែលជាកំរិតខ្ពស់បំផុត។ ទង្វើនេះមានន័យថា ពួកអាជ្ញាធរនឹងបង្កើនវិធានការសន្តិសុខនៅតាមទីតាំងហេដ្ឋារចនាសំខាន់ៗ ប៉ុន្តែលោក ហ្វែក ណង់ដេឌីយ៉ាល់ មិនបានបញ្ជាក់ច្បាស់ពីទីតាំងមួយណានោះទេ។
មនុស្សប្រហែល២០០នាក់នៅក្នុងម៉ាឌ្រីដ បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតបារាំងនៅយប់ថ្ងៃពុធ ដើម្បីសម្តែងការខឹងសម្បារអំពីការវាយប្រហារទៅលើកាសែត Charlie Hebdo។ អ្នកខ្លះលើកស្លាបប៉ាក់កាឡើងលើ ដើម្បីសម្តែងការគាំទ្រចំពោះគំនូររូបត្លុកចំអករបស់គេ ដោយឡែកអ្នកផ្សេងទៀតស្រែកថា «សេរីភាពបង្ហាញមតិ» និង«យើងទាំងអស់គ្នាគឺជា Charlie»៕

0 Comments