Ad Code

ប្រទេស​ជប៉ុន​គឺជា​ទិសដៅ​ធ្វើដំណើរ​ ដែល​មាន​ប្រជាប្រិយ​បំផុត​ នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី


ប្រទេស​ជប៉ុន​បាន​លេចមុខ​ជា​តំបន់​វិស្សមកាល​ដ៏​មាន​ប្រជាប្រិយ​បំផុត​ នៅ​ក្នុង​ឆ្នាំ២០១៥ សម្រាប់​ពួក​អ្នក​ទេសចរ​នៅ​ហុងកុង តៃវ៉ាន់ និង​ចិន​ដីគោក​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ពី​ទម្លាប់​ធ្វើ​ដំណើរ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ថ្មី​ដោយ​ Travelzoo ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ទំនាក់ទំនង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​នោះ ​អ្នក​ឆ្លើយតប​តៃវ៉ាន់​៥៦​ភាគរយ​និយាយថា ពួក​គេ​មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ឆ្នាំ​២០១៥។

ពួក​អ្នកធ្វើដំណើរ​ជិត​ពាក់កណ្តាល​មក​ពី​ហុងកុង​(៤៩ភាគរយ)ក៏​បាន​និយាយ​ផង​ដែរថា គេ​បាន​កក់​ការ​ធ្វើដំណើរ​របស់​គេ​ទៅកាន់​ប្រទេស​ជប៉ុន ដូច​ពួក​អ្នក​ឆ្លើយ​តប​៤០​ភាគ​រយ​មក​ពី​ចិនដី​គោក​បាន​កក់​ដែរនោះ។

ចំពោះ​ការស្ទាបស្ទង់​មតិ​នោះ​ពួក​សមាជិក Travelzoo 4300នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ចិន ហុងកុង​ជប៉ុន និង​តៃវ៉ាន់ ត្រូវ​បាន​គេ​ស្ទាបស្ទង់​មតិ​នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំមុន។

ហើយ​សហរដ្ឋអាមេរិក​ជា​តំបន់​ទេសចរ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​កំពូល​ក្នុង​ឆ្នាំ​២០១៥ សម្រាប់​ពួក​ទេសចរ​ជប៉ុន។ ការ​ស្ទាបស្ទង់​មតិនោះ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផងដែរ​ថា ប្រជាជន​ចិន​នឹង​ធ្វើដំណើរ​ច្រើន​បំផុត​ដោយ​ធ្វើដំណើរ​លំហែ​ជា​មធ្យម​៦,៤​ភាគរយ​ នៅ​ក្នុង​ឆ្នាំ២០១៥ និង​ចំណាយ​ជាមធ្យម​៨,៥៥៨ដុល្លារ។

ដោយ​ឡែក​ពួក​សមាជិក​អូស្ត្រាលី​នឹង​ធ្វើដំណើរ​តិចបំផុត​ចំនួន​៣,៨ភាគ​រយ​ក្នុង​ឆ្នាំ​នេះ ពួក​គេ​នឹង​ចំណាយ​ច្រើន​បំផុត​១០.៤៨៣​ដុល្លារ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្នាំ​នេះ៕


Post a Comment

0 Comments

Close Menu