ឯកសារថ្មីៗបានបញ្ចេញឲ្យដឹងថា មួយខែមុនការចាប់ផ្តើមមានវិបត្តិហិរញ្ញវត្ថុធនាគារអង់គ្លេសហាក់ដូចជាមិនបានដឹងអំពីគ្រោះថ្នាក់ដែលជិតនឹងកើតឡើងនោះទេ។ នៅក្នុងការមើលឃើញតែមួយនៅក្នុងការងាររបស់ខ្លួននោះ ធនាគារនេះបានបោះពុម្ពផ្សាយកំណត់ហេតុស្ដីពីកិច្ចប្រជុំសម្ងាត់ដ៏ខ្ពស់របស់អង្គការគ្រប់គ្រងរបស់ខ្លួន គឺតុលាការ នៅចន្លោះឆ្នាំ២០០៧ និង២០០៩។
កំណត់ហេតុបានបង្ហាញថា ធនាគារពិតជាបានរកឃើញសន្ទនីយភាព(liquidity) ថាជាការខ្វល់ខ្វាយស្នូលមួយនៅក្នុងខែកក្កដា ឆ្នាំ២០០៧។ ទោះជាយ៉ាងណាក៏ដោយក៏ពុំឃើញមានការចាត់វិធានការដែរ។ ឯកសារបានបង្ហាញថា ធនាគារក៏បានប្រើប្រាស់នូវឈ្មោះហៅក្រៅ ជាបន្តបន្ទាប់ចំពោះធនាគារទាំងឡាយដែលស្ថិតនៅក្នុងស្ថានភាពវឹកវរ។
ធនាគារRoyal Bank of Scotland (RBS) ត្រូវបានគេស្គាល់ថា ជាធនាគារ"Phoenix"និងធនាគារLloyds TSB គេស្គាល់ថាជាធនាគារ"Lark"។ បន្ទាប់ពីការបោះពុម្ពផ្សាយមកសមាជិកសភាលោកAndrew Tyrie ប្រធានគណៈកម្មាធិការTreasury Select Committee គឺសំខាន់យ៉ាងខ្លាំងរបស់នាយកមិនមែនប្រតិបត្តិមួយចំនួនរបស់តុលាការ។
លោក Tyrie បាននិយាយថា ពួកគេមិនបានប្រឆាំងសមាជិកប្រតិបត្តិជាន់ខ្ពស់នោះទេ ដូចជា ទេសាភិបាល នៅក្នុងពេលនោះ លោក Mervyn King, ជាមនុស្សដែលមនុស្សមួយចំនួនបានចោទប្រកាន់ថា មិនបានកំណត់ជាអាទិភាពនូវស្ថិរភាពហិរញ្ញវត្ថុនោះ។
លោក Tyrie បានបន្តថា "កំណត់ហេតុបានបង្ហាញថា នៅក្នុងអំឡុងពោលមានវិបត្តិធនាគារអង់គ្លេសមិនមានគណៈកម្មការឬក្រុមប្រឹក្សាសមរម្យនៃឈ្មោះនេះទេ។ នេះគឺជាបញ្ហា ហើយនិងនៅជាបញ្ហា"។ លោកJohn Mcfall ប្រធានគណៈកម្មាធិការជ្រើសរើសរតនាគារនៅពេលនោះ បាននិយាយប្រាប់សាជីវកម្មផ្សាយសម្លេងអង់គ្លេសBBCថា "ពួកគេទាំងអស់គ្នាបានបាត់បង់រូបភាពដ៏ទូលំទូលាយ ពួកគេបានបង់ការទាក់ទងគ្នាទៅវិញទៅមកនូវប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។
កំណត់ហេតុបានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០០៧ តុលាការដែលប្រហាក់ប្រហែលគ្នានឹងក្រុមប្រឹក្សាក្រុមហ៊ុនបានចំណាយពេលពិភាក្សាអំពីប្រាក់សោធនរបស់បុគ្គលិក បើកបណ្ដាថ្ងៃនិងសមាជិកថ្មីទាំងឡាយរបស់គណៈកម្មាធិការនយោបាយរូបិយវត្ថុ។ សមាជិកទាំងឡាយបានឮថា ធនាគារបាននិងកំពុងធ្វើការអំពីគំរូថ្មីមួយដើម្បីរកឃើញគ្រោះថ្នាក់ចំពោះប្រព័ន្ធហិរញ្ញវត្ថុ ប៉ុន្តែមានការនិយាយតិចតួចអំពីការមានបញ្ហាដែលនឹងកើតឡើង៕
ថាលីយ៉ាន
0 Comments