Ad Code

ខ្មាន់កាំភ្លើង​អាយុ​១៨​ឆ្នាំ​ ចូល​សារភាព​ ក្រោយ​ពី​បាញ់​កាសែត​នៅ​ក្រុងប៉ារីស


មន្ត្រី​ម្នាក់​នៅ​ក្នុង​ការិយាល័យ​របស់​សភាចារបុរស​ក្រុងប៉ារីស​និយាយថា បុរស​ដែល​វ័យ​ក្មេង​បំផុត​ក្នុង​ចំណោម​ជនជាតិ​បារាំង​បីនាក់ ដែល​កំពុង​ត្រូវ​បាន​ប៉ូលិស​ស្វែងរក​ពី​ការវាយប្រហារ​ ដែល​គេ​សង្ស័យ​ជា​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​ ដែល​បាន​សម្លាប់​មនុស្ស​១២នាក់​នៅ​ការិយាល័យ​ទស្សនាវដី្ត​ចំអក​មួយ​ នៅ​ថ្ងៃពុធនោះ​ បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស។

ពួកអ្នកវាយប្រហារ​ដែល​រុំ​មុខ​ទាំង​នោះ​ បាន​សម្រុកចូល​ទៅ​ក្នុង​ការិយាល័យ​ Charlie Heb do ក្នុងក្រុងប៉ារីស​ដែល​ជា​ទស្សនាវដី្ត​ប្រចាំ​សប្តាហ៍​មួយ​ ដែល​គេ​ដឹងថា បាន​សរសេរ​ចំអក​ឲ្យ​សាសនា​ឥស្លាម​ និង​សាសនា​ផ្សេងទៀត​នៅ​ក្នុង​ការវាយ​ប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ច្រើន​បំផុត​នៅលើ​ទឹកដី​បារាំង​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​។

ប៉ូលិស​បារាំង​នៅ​តែធ្វើ​ការ​តាម​ប្រម៉ាញ់​រក​អ្នក​វាយប្រហារ​ពីរនាក់​ ដែល​បាន​រត់គេច​តាម​រថយន្ត​ ក្រោយពី​បាញ់​សម្លាប់​អ្នក​គូរ​រូបត្លុក​ថ្នាក់​កំពូល​ខ្លះ​របស់​ប្រទេស​បារាំង​ និង​មន្ត្រី​ប៉ូលិស​ពីរ​នាក់​នោះមក។

ប៉ូលិស​បាន​ផ្សព្វផ្សាយ​ឯកសារ​ដល់​កងកម្លាំង​ទូទាំង​តំបន់​និយាយថា បុរស​ទាំង​ពីរ​នាក់​នោះ​កំពុង​ត្រូវ​គេ​ស្វែងរក ​ពី​បទ​ធ្វើឃាត​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ទៅលើ​ Charlie Heb-do


Post a Comment

0 Comments

Close Menu