ភាគហ៊ុននៅអាស៊ីឡើង ទោះបីជាមានការព្រួយបារម្ភអំពីតម្លៃប្រេងក៏ដោយ
ផ្សារហ៊ុនភាគច្រើននៅអាស៊ី បានបញ្ចប់នៅក្នុងកម្រិតមួយខ្ពស់កាលពីថ្ងៃពុធ ទី៧ ខែមករា ទោះបីជាមានការធ្លាក់ថ្លៃប្រេងបន្ថែមទៀត និងមានការខ្វល់ខ្វាយកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូក៏ដោយ។ បន្ទាប់ពីថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែមិនាមក ផ្សារហ៊ុនNikkei របស់ជប៉ុនបានបញ្ចប់ថ្ងៃជួញដូរដោយមានការផ្លាស់ប្ដូរបន្តិចបន្តួចគឺចំនួន១៦,៨៨៥.៣៣។
តម្លៃប្រេងឆៅBrent បានធ្លាក់ទាបក្រោម៥០ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០០៩មក ដែលតម្លៃលក់គឺ៤៩.៩២ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិកក៏ធ្លាក់ទាបក្រោម៥០ដុល្លារ ដែរមកដល់៤៧.៩២ដុល្លារ ហើយឥឡូវនេះ តម្លៃមានជាងពាក់កណ្ដាលចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៤មក ឬបន្ថែមទៅលើការព្រួយបារម្ភអំពីតម្លៃប្រេងនេះ និង ការចលាចលនយោបាយនៅប្រទេសគ្រិចនោះ ការស្ទង់មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញការរីកចម្រើននៅតំបន់ចាយប្រាក់អឺរ៉ូមានភាពស្លេកស្លាំងនៅក្នុងខែធ្នូ បញ្ឆេះអ្នកវិនិយោគឲ្យមានការខ្វល់ខ្វាយបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយក៏ពួកអ្នកវិនិយោគនៅប្រទេសចិនធ្វើព្រងើយចំពោះព័ត៌មានពិភពលោក ជាមួយនឹងភាគហ៊ុនឡើងខ្ពស់នោះដែរ។ ផ្សារហ៊ុនShanghai Composite បានបញ្ចប់០.៧%ក្នុងតម្លៃ៣,៣៧៣.៩៥ ចំណែកផ្សារហ៊ុនHang Seng នៅហុងកុងបានបិទ០.៨% ក្នុងតម្លៃ២៣,៦៨១.២៦។
ផ្សារហ៊ុនអូស្ត្រាលីនៅតែស្ថិតនៅអវិជ្ជមានពេញមួយថ្ងៃជាមួយS&P/ASX ២០០ ក្នុង៥,៣៥៣.៦១ជាមួយភាគហ៊ុននៅក្នុងក្រុមហ៊ុនថាមពលបានប៉ះពាល់ដោយតម្លៃប្រេងធ្លាក់ចុះ។ ភាគហ៊ុននៅSantos ជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នដ៏សំខាន់របស់ប្រទេសបានធ្លាក់ចុះជាង១.៣% នៅថ្ងៃបិទនៃការជួញដូរចំណែកភាគហ៊ុនរបស់ធនធានយក្សBHP Billton បានបញ្ចប់ដោយពុំមានអ្នកទិញតារាងផ្សារហ៊ុនឈានមុខរបស់អាមេរិកបានបិទក្នុងកម្រិតទាបសម្រាប់សម័យជួញដូរបន្តបន្ទាប់គ្នាទី៥ កាលពីថ្ងៃអង្គារ ជាមួយS&P៥០០បានបិទក្នុងសភាពអាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីចុងឆ្នាំ២០១៣មក។ នៅកូរ៉េខាងត្បូងផ្សារហ៊ុន Kospi បានប្រែត្រឡប់ការខាតបង់ពីមុន និងបានធ្វើចលនាឆ្ពោះទៅរកការបិទវិជ្ជមាន០.៧% ក្នុងកម្រិត១,៨៨៣.៨៣។ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរកូរ៉េបានបន្តធ្លាក់ចុះមកនៅ៤.៧%៕
ថាលីយ៉ាន
0 Comments