Ad Code

រថយន្ត​ហ៊ីយ៉ាន់ដាយ​បុក​រថយន្ត​ឆ្លាម​ធ្លាក់​ព​លើ​ថ្នល់​ទាំងពីរ​


ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​ម៉ាកហ៊ីយ៉ាន់​ដាយ​ពណ៌​មួយ​គ្រឿង​បាន​បុក​ជាមួយ​រថយន្ត​ឆ្លាម​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ​បណ្ដាល​ឲ្យរថយន្ត​ទាំងពីរ​ធ្លាក់​ពីលើ​ថ្នល់​ខូចខាត​យ៉ាង​ដំណំ ​តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​ធ្ងន់​នៅក្នុង​ហេតុ​ការ​នោះៗ​ទេ​។

ហេតុការគ្រោះថ្នាក់ចរាចរ​ខាងលើ​ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ស្ថិត​ក្នុងភូមិ​ព្រៃខ្លា​ ឃុំ​កំពង់​សឹង​ ស្រុក​ព្រះស្តេច ​ខេត្តព្រៃវែង។ ពាក់ព័ន្ធ​ករណី​ខាងលើ​លោកនាយ​ប៉ុស្តិ៍​នគរបាល​​ឃុំកំពង់​សឹង​បាន​ឲ្យកម្ពុ​ជាថ្មីដឹងថា បើ​យោងតាម​សាក្សី​នៅកន្លែងកើតហេតុ​ដែលជា​អ្នក​បានឃើញ​ហេតុការណ៍​បាន​និយាយថា នៅ​ព្រឹក​ថ្ងៃទី​៧​ ខែមករា​ឆ្នាំ២០១៥​វេលា​ម៉ោង​ប្រហែលជា​១០​នឹង​២០​នាទី​ឡេ​ឃើ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ពណ៌ស​ពាក់​ស្លា​កល លេខភ្នំពេញ​3A9634​ចំណុះ​២តោន​កន្លះ​ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​បើកបរ​ ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ពេលដែល​មក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​វ៉ា​នឹងរថ​យន្ត​មួយ​ទៀត ហើយ​បាន​ទៅបុក​នឹង​រថយន្ត​ឆ្លាម​ដែលមាន​ទិសដៅ​បញ្ច្រាស​គ្នា​(​មាន​ទិសដៅ​ពី​កើ​តទៅ​លិច​)​ចំនែក​ខាងឆ្វេង​រថយន្ត​បណ្តាល​ឲ​រថយន្ត​ទាំងពី​ធ្លាក់​ពីលើ​ថ្នល់​មក​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​រថយន្ត​ឆ្លាម​ចូល​ទឹក តែ​សំណាង​ល្អ​ណាស់​ដោយ​គ្មាន​អ្នកណាម្នាក់​រងរបួស​នៅក្នុង​ហេតុ​ការ​ខាងលើនេះ​ទេ។ ប្រភព​ក៏បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ​ភ្លាម​នោះ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ បាន​ចុះ​ពីលើ​រថយន្ត​ ហើយ​ដាក់​មេប្រូច​គេចខ្លួនបាត់​ស្រមើល​ចំណែកឯ​អ្នកជិះរថយន្ត​ឆ្លាម​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L9619​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ញែម គីមតាំ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ស្រះ​វង់​សង្កាត់​ សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង។ ក្រោយពេល​កើតហេតុ​ក៏មាន​វត្តមាន​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​កំពង់​សឹង​មកដល់​កន្លែងកើតហេតុ​ ហើយ​បាន​ហៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​មក​

ធ្វើការ​វាស់វែង​ផងដែរ ​បន្ទាប់ពី​ធ្វើការ​វាស់វែង​ រួច​សមត្ថកិច្ច​បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល ​ឃុំ​កំពង់​សឹង​រង់ចាំ​ដោះស្រាយ​តា​ច្បាប់៕


Post a Comment

0 Comments

Close Menu