បណ្តឹង​ឧបាស្រ័យ​ចំពោះ​សាលក្រម​កំបាំងមុខ​

-​ការប្តឹង​ទាស់​
ភាគី​ដែល​ទទួល​សាលក្រម​កំបាំងមុខ ដោយ សារ​តែ​ការ​អវត្តមាន​នៅ​កាលបរិច្ឆេទ អាច ទាម ទារ​ឲ្យ​តុលាការ​នៃ​បណ្តឹង​ថ្នាក់​ជម្រះ ក្តី​ដដែល​ឲ្យធ្វើ​ការវិនិច្ឆ័យ​សាជាថ្មី​ដោយ បណ្តឹងទាស់​បាន​។ ក៏ប៉ុន្តែ​បណ្តឹងទាស់​អាច អនុញ្ញាតឲ្យ​ដាក់​បានតែ​ក្នុងករណី​ដែល ភាគី​អវត្តមាន ដោយសារ​មាន​ហេតុដែល​មិន អាច​ព្យាករណ៍​បាន ឬ​ហេតុដែល​មិនអាច​ចៀស វាង​បាន​។ 
ម្យ៉ាងទៀត​បណ្តឹងទាស់​នោះ​ត្រូវ ដាក់​ក្នុងអំឡុងពេល​២​សប្តាហ៍ ដោយ​គិត​ចាប់ ពីថ្ងៃ​ដែល​បានទទួល​នូវ​ការបញ្ជូន​នៃ​សាល ក្រម​កំបាំងមុខ (​ក្នុងករណី​ដែល​ការបញ្ជូន ត្រូវបានធ្វើ​ដោយ​ការបញ្ជូន​តាម​ការផ្សាយ​ជា សាធារណៈ ឬ​តាមរយៈ​ការបញ្ជូន​ទៅ​បរ ទេស គឺត្រូវធ្វើ​ក្នុងអំឡុង​ពេលដែល​តុលាការ បានកំណត់​នៅក្នុង​សាលក្រម​កំបាំងមុខ ហើយ ពាក្យបណ្តឹង​ទាស់​នេះ​ត្រូវ​ធ្វើជា​លាយលក្ខណ៍ ពី​អក្សរ​។​
ក្នុងករណី​ដែលមាន​ពាក្យ​ប្តឹង​ទាស់ តុលាការ ត្រូវ​ពិនិត្យ​នូវ​ចំណុច​ដែល​បាន​សរសេរ​ក្នុង​ពាក្យ បណ្តឹងទាស់ ហើយ​ប្រសិនបើ​មាន​ចំណុច​ខ្វះ ខាត ត្រូវ​បង្គាប់​ឲ្យ​ភាគី​ដែល​ដាក់ពាក្យ បណ្តឹងទាស់​នោះ កែតម្រូវ ហើយ​ប្រសិនបើ ភាគី​មិនបាន​កែតម្រូវ​ទេ តុលាការ​ត្រូវ​លើក​បណ្តឹង ទាស់​នោះ​ចោល ដោយ​ដីកា​សម្រេច​។ ប្រសិន បើ​ពាក្យ​បណ្តឹងទាស់​គ្មាន​ចំណុច​ខ្វះខាត​ទេ តុលាការ​ត្រូវបញ្ជូន​ពាក្យបណ្តឹង​ទាស់​នោះ​ទៅ​ភាគី​ម្ខាង​ទៀត ហើយ​កំណត់​កាលបរិច្ឆេទ​ដើម្បី វិនិច្ឆ័យ​បណ្តឹងទាស់​នោះ និង​កោះហៅ​គូភាគី​។​
-​ការវិនិច្ឆ័យ​បណ្តឹងទាស់ និង​នីតិវិធី​ក្រោយ ពេលនោះ​
ចំពោះ​ការប្តឹង​ទាស់ តុលាការ​ត្រូវ​ធ្វើការ​ស្រាវ ជ្រាវ ដោយ​ឆន្ទា​នុ​សិទ្ធ​របស់ខ្លួន អំពី​ភាព​ត្រឹម ត្រូវ​នៃ​បណ្តឹងទាស់ (​តើ​មាន​ការគោរព​អំឡុង ពេល​ដាក់ ឬទេ តើ​ចំណុច​ដែល​សរសេរ​ក្នុង ពាក្យបណ្តឹង​ទាស់​នោះ ស្របតាម​ការកំណត់ នៃ​ច្បាប់​ឬទេ​) ព្រមទាំង​អំពី​បញ្ហា​ថា តើ​ការដាក់ បណ្តឹងទាស់​នោះ​ដោយ​មូលហេតុ​ត្រឹមត្រូវ​ឬទេ​។ ចំពោះ​បណ្តឹងទាស់​ដែល​មិន​ស្របច្បាប់ តុលាការ​ត្រូវ​លើកចោល​ដោយ​ដីកា​សម្រេច រីឯ ចំពោះ​បណ្តឹងទាស់​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ មិន​ផ្អែកលើ​មូលហេតុ​មិន​ត្រឹមត្រូវ​ទេ តុលាការ​ត្រូវ​ច្រានចោល​បណ្តឹងទាស់​នោះ​ដោយ​ដីកា សម្រេច​។
ប្រសិនបើ​បណ្តឹងទាស់​នោះ​ស្របច្បាប់ ព្រម ទាំង​មាន​មូលហេតុ​ត្រឹមត្រូវ​ផង នីតិវិធី​នៃ​បណ្តឹង នោះ​ត្រូវបាន​ត្រឡប់​ទៅ​សភាព​ដើម មុន​ការ អវត្តមាន​នោះ​វិញ​។ ដូច្នេះ​តុលាការ​ត្រូវ​ចាប់ផ្តើម ឡើងវិញ​នូវ​នីតិវិធី​ដែល​បានធ្វើ​នាពេល​អ​វត្ត មាន​នោះ​(​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញ ហេតុ ផល ឬ​ការ​ទាញហេតុផល​ដោយផ្ទាល់​មាត់​) ហើយ​ធ្វើ​ការកំណត់​នូវ​កាលបរិច្ឆេទ​ថ្មី ដើម្បី​បន្ត ការវិនិច្ឆ័យ​នោះ។ ក្នុងករណី​ដែល​សាលក្រម ដែល​តុលាការ​នឹង​ចេញ ដោយ​ផ្អែកលើ​កា​រវិ​និ ច្ឆ័​យ​ក្រោយពេល​បន្ត​នីតិវិធី​នោះ មាន​លទ្ធផល ដូចគ្នា​នឹង​សាលក្រម​កំបាំងមុខ​នោះ តុលាការ​ត្រូវ ចេញ​សាលក្រម​ចុងក្រោយ​ដែល​ប្រកាសថា តម្កល់​សាលក្រម​កំបាំងមុខ​នោះ​ទុកជាបានការ​។ ប្រសិនបើ​មាន​លទ្ធផល​មិនត្រូវ​គ្នា​ទេ តុលាការ​ត្រូវ​ចេញ​សាលក្រម​ថ្មី ដែល​លុបចោល នូវ​សាលក្រម​កំបាំងមុខ ហើយ​ធ្វើការ​វិនិច្ឆ័យ ដោយផ្ទាល់​ចំពោះ​ការទាមទារ​របស់​ដើមចោទ នៅក្នុង​សាលក្រម​ថ្មី​នោះ​។​
ក្នុងករណី​ដែល​ភាគី​ដែល​បានដាក់​ពាក្យ បណ្តឹងទាស់ មិន​បង្ហាញខ្លួន​ម្តងទៀត នៅក្នុង នីតិវិធី​ដែល​ត្រូវបាន​ចាប់ផ្តើម​ម្តងទៀត​នោះ ត្រូវ ចាត់ទុក​ដូចដែល​បាន​ពន្យល់​ក្នុង ២()​ដល់ ()​ខាងលើនេះ ហើ​តុលាការ​អាច​ចេញ​សាល ក្រម​កំបាំង​មុខក្រោយ​លក្ខខ័ណ្ឌ​ដូចគ្នា​បាន​។ ក៏ប៉ុន្តែ​ចំពោះ​សាលក្រម​កំបាំងមុខ​ដែល​បាន ចេញ​ដោយ​តុលាការ ដោយមាន​មូលហេតុ​អ​វត្ត មាននៅ​កាលបរិច្ឆេទ​លើកដំបូង​នៃ​នីតិវិធី​ដែល​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​របស់​ភាគី​ដែល បានដាក់​ពាក្យ​បណ្តឹងទាស់ ភាគី​នោះ​មិនអាច ប្តឹង​ទាស់​បាន​ទៀត​ទេ​។ នេះ​គឺជា​បទដ្ឋាន​ដែល មាន​គោលបំណង​ការពារ​កុំឲ្យ​មានការ អវត្តមាន ហើយ​ដាក់​បណ្តឹងទាស់​ជា​បន្តបន្ទាប់ ដើម្បី​បន្លាយ​នីតិវិធី​៕
​ ​ ​ក្រមនីតិវិធី រដ្ឋប្បវេណី​
អង្គ​កុលបុត្រ​
និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​

No comments

Powered by Blogger.