Ad Code

ឯម សាវឿន​ ជួប សូត្រ ប៊ុន​ធី ឯ​ហេង​វាសនា​ជួប​មាស សារ៉ាក់

ឯម សាវឿន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ៍សែន​ជ័យ នឹង​ឡើង​ប្រកួត​ជាមួយ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​នៃ​ក្លិប​បក្សី​ស្លាប​ដែក​នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​០៣ ​ខែ​មករា ​ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

សូត្រ ប៊ុន​ធី នេះ គេ​ជា​អ្នក​ប្រដាល់​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍ បន្ទាប់ពីវាយ​ឈ្នះ​អ្នក​ប្រដាល់​វ័យក្មេង ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១​នោះ។ អ្នក​ប្រដាល់​រូប​នេះ មាន​កាយសម្បទា​ស្តើង ខ្ពស់ ដៃជើង វែង ដូច ឡៅ ចន្ទ្រា ដែរ តែ​គេ​វាយ​ចាញ់​ចន្ទ្រា​ទេ។
ចំណែក ឯម សាវឿន គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែរ។ អ្នក​ប្រដាល់​រូបនេះ​ហើយ ដែល​បាន​ផ្តួល​ជើង​ខ្លាំង​ជើងចាស់​សុខ សុវណ្ណ ក្លិប​កងពលតូច​លេខ​៣១ ឈ្នះ​តក់ សោ​ភ័​ណ្ឌ ក្លិប​អេ​ភូ​ថង​កីឡា និង​ឈ្នះ​ជើងចាស់​ជ័យ ស៊ី​នេ​ត ហើយ​ចុង​ក្រោយនេះ គេ​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ក្នុង​ទឹក​ទី​២។
ឯម សាវឿន ក្នុង​ប្រភេទ​ទម្ងន់​៥៧ គ​.​ក្រ​នេះ ក៏​ពិបាក​រក​អ្នកណា​ផ្តួល​យកឈ្នះ​គេ​បាន​នោះដែរ។ ប៉ុន្តែ​ក៏មាន​អ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​មួយចំនួន​អះអាងថា ឯម សាវឿន នេះ​មិនជា​ល្អ​និង​ខ្លាំង​ដូច​សូត្រ ប៊ុន​ធី នោះឡើយ។ សាវឿន ធ្លាប់​វាយ​ចាញ់​សូត្រ ប៊ុន​ធី​ម្តង​ដែរ​កាលពី​ជួបគ្នា​លើកដំបូង បើ​គិត​មកទល់ពេលនេះ គឺ​មួយឆ្នាំ​ជាង​ហើយ ក្នុង​ខណៈ​ដែល​កាលណោះ​គេ​មិនទាន់​ខ្លាំង ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ននេះ​សាវឿន មាន​សមត្ថភាព​ខ្ពស់ជាង​មុន​ច្រើន ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ។
ប៊ុន​ធី ត្រូវគេ​មើលឃើញ​ល្អ​និង​ខ្លាំង និង​វាយ​មាន​ផ្លែ​ជង្គង់ កែង​ល្អ។ សម្រាប់​កម្លាំង​កាយសម្បទា និង ទិច​និ​ច​ប្រកួត ក៏​ខ្ពស់​ជាង​មុន​ដែរ។ សម្រាប់​ការប្រកួត​ចុងក្រោយ​របស់​ប៊ុន​ធី គឺ​គេ​វាយ​ចាញ់​ឯម សាវឿន​នេះឯង។
ទោះជា​យ៉ាងណា ​សម្រាប់​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​នោះឡើយ ប៉ុន្តែ​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មាន​ជំនឿ​ចិត្ត​លើ​សាវឿន​ច្រើនជាង។
មាស សារ៉ាក់​អ្នក​ប្រដាល់​ក្លិប​បាត់ដំបង​ពាយ័ព្យ នឹង​ជួប​ប្រកួត​ជាមួយ ហេង វាសនា​អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​បង្ក្រាប​គ្រឿងញៀន​ខេត្តបាត់ដំបង។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។
សារ៉ាក់​នេះ​ គេ​ឡើង​ប្រកួត​ញឹកញាប់​ណាស់ បើ​ប្រៀប​ជាមួយ​ការប្រកួត​របស់​ហេង វាសនា​នោះ គឺ​លើស​មួយ​ជា​ពីរ​ជា​បី​ឯណោះ។ ជាមួយនឹង​កេរ្តិ៍ឈ្មោះ​មិនសូវមាន​នោះ សារ៉ាក់​ប្រកួត​ចាញ់​ច្រើនជាង​ឈ្នះ។ ការប្រកួត​ចុងក្រោយ​នេះ​(២៨​ធ្នូ ២០១៤) គេ​វាយ​ឈ្នះ​ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ​។ សង្ឃឹមថា ការប្រកួត​ជាមួយ​ហេង វាសនា លើក​នេះ សារ៉ាក់​អាច​ឈ្នះ​ទៀត​ទៅ​ចុះ ព្រោះ​ការ​ឈ្នះ​សាវុធ​នេះ ថិ​ត​ក្នុង​លក្ខណៈ​ហេង​តែប៉ុណ្ណោះ។
ហេង វាសនា ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​ថន វាសនា​អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ ដោយ​ត្រូវ​ថន វាសនា​វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។
អ៊ុន រតនា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​ប្រកួត​ជាមួយ​រៀវ ចំណាប់ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម។ ពីរ​នាក់​នេះ ពុំដែល​ប៉ះគ្នា​ទេ​ពីមុនមក។
សម្រាប់​ការជួបគ្នា​នេះ តាម​ការរំពឹងទុក​នោះ អ៊ុន រតនា​ប្រហែលជា​អ្នក​ជួប​សំណាង ល្អ​ជាង​រៀវ ចំណាប់ នៅក្នុង​ការប្រកួត​នេះ។
ចំពោះ​គូ​ពិសេស​១​គូ​ទៀត គឺ​ឃិត ទូច ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ប៉ះ​ជាមួយ​ជើង​ថ្មី​វ៉ែន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕

Post a Comment

0 Comments

Close Menu