Ad Code

រថយន្ត​ម៉ាក​ស៊ើ​ហ្វ បើក​បុក​ជាមួយ​គោយន្ត រង​របួស​ស្រាល​៥​នាក់​


កណ្តាល ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៥​នាក់​បាន​រងរបួស​ស្រាល នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ស៊ើ​ហ្វ បុក​បុក​ជាមួយ​គោយន្ត ដែលមាន​ទិសដៅ​ស្របគ្នា កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​៣៣-៣៤ ស្ថិតក្នុង​សង្វរ​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ ខេត្តកណ្តាល។

 , ទី​២ ឈ្មោះ គ្រុយ​ សុខ​ ភេទ​ស្រី​ អាយុ​៤៥ ឆ្នាំ​, ទី​៣ ឈ្មោះ វ៉ាន់​ហិន​ភេទ​ស្រី ​អាយុ​៦៣​ឆ្នាំ​ ទី​៤ ឈ្មោះ បារាំង ​ចំរ៉ុង​ភេទ​ប្រុស​ អាយុ ១០​ឆ្នាំ និង​ទី​៥​ឈ្មោះ ទ្រិន ធារី អាយុ​១២​ឆ្នាំ​អ្នករបួស​ទាំង​៥​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​ ស្រុកជាមួយ​ម្ចាស់​គោយន្ត។ រីឯ​រថយន្ត​បង្ក​ម៉ាក​ស៊ើ​ហ្វ (SUFE) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-2013​បើកបរ​ដោយ​ឈ្មោះ ទូច ញឹម ភេទ​ប្រុស អាយុ​៧៣ ឆ្នាំ មាន​ទីលំនៅ​ប៉ា​យ៉ាប់ សង្កាត់​កា​កាប ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។
ប៉ូលិស​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៥​នាក់​មានឈ្មោះ ទី​១ ជឹម​មឿ​ន ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ ឃុំ​រុងរឿង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ ​អ្នកបើកបរ​គោយន្ត រងរបួស​ធ្ងន់​
សាក្សី​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក ស៊ើ​ហ្វ (SUFE) បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មាន​ទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ជាមួយ​គោយន្ត ​ដែល​បើក​មាន​ទិសដៅ​ស្របគ្នា ពី​ក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ គោយន្ត​ក្រឡាប់ ហើយ​រងរបួស​ស្រាល​៥ នាក់​ទាំង​អ្នករួម​ដំណើរ​ក្នុង​គោយន្ត​។
ប៉ូលិស​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ទាំង​៥​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​វត្ថុតាង​រថយន្ត គោយន្ត សមត្ថកិច្ច​បាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕




Post a Comment

0 Comments

Close Menu