Ad Code

ឆ្នាំ​២០១៤ បទល្មើស​ព្រហ្មទណ្ឌ​នៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ នេះ​បទល្មើស​ព្រហ្មទណ្ឌ​ជា​រួម​មានការ​កើនឡើង​បន្តិច ដោយសារ​បាតុកម្ម កូដកម្ម​កើត​មាន​ច្រើន​ដូច​នេះ​កម្លាំង​នគរបាល​ជាប់​មមាញឹក​ក្នុង​កិច្ចការ​ការពារ ក្នុង​នោះ​មានការ​កើនឡើង​ភាគ​ច្រើន​ជា សកម្មភាព​លួច ឆក់ ក្នុង បទមជ្ឈិម។

ជាមួយគ្នា​នោះ​សកម្មភាព​បង្ក្រាប​ទទួលលទ្ធផល​ខ្ពស់ ទាំង​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​ស្ត្រី​ និង​កុមារ ព្រមទាំង​សកម្មភាព​ក្មេង​ទំនើង ក្នុង​នោះ​កត់សំគាល់​ការ​បង្ក្រាប​គ្រឿង​ញៀន​មាន​ករណី​ជាច្រើន​បង្ក្រាប​ចំ​មេខ្លោង។​
របាយការណ៍​បាន​បញ្ជាក់​ដែរ​ថា ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង កើតឡើង ២.៨១៤​លើ​២.៧១៦​លើក កើនឡើង​៩៨​លើក ស្មើ​៣,% ក្នុង​នោះ បទឧក្រិដ្ឋ ៧១៦/៧៩០​លើក ថយ​ចុះ ៧៤​លើក ស្មើ​៩% ប​ទម​ជ្ឈឹ​ម ២.០៩៨/.៩២៦​លើក កើន ១៧២​លើក​ស្មើ ៨,៩៣%។​
ចំពោះ​លទ្ធផល​បង្ក្រាប​បទល្មើស​របស់​កងកម្លាំង​នគរបាល​ជាតិ​បង្ក្រាប​បាន​២.១០៨ ករណី ដោយ​ឃាត់ខ្លួន​៣.០៧៦​នាក់ (​ឧក្រិដ្ឋ​៤៦៤​ករណី ឃាត់ខ្លួន​៦៧៤​នាក់ និង​មជ្ឈិម​១.៦៤៤​ករណី ឃាត់ខ្លួន​២.៤០២​នាក់ ) ក្នុង​នោះ​បង្ក្រាប​ជាក់ស្តែង​១.៩៤៧​ករណី ស្មើ​៩២,៣៥% ឃាត់ខ្លួន​២.៧៧៥​នាក់ និង​បង្ក្រាប​តាម​ដីកា​៤៧៦​ករណី មនុស្ស​៤៧៤​នាក់ (​ឧក្រិដ្ឋ​១៣១​ករណី មនុស្ស​១៣១​នាក់ និង មជ្ឈិម​៣៤៥​ករណី មនុស្ស​៣៤៣​នាក់​)។​
វត្ថុ​តាង​ដែល​បាន​ដកហូត​រួមមាន អាវុធ​វែង​៤៣​ដើម ខ្លី​៣៧​ដើម គ្រាប់បែក​៩​គ្រាប់ ម៉ូតូ​៥៥២​គ្រឿង រថយន្ត​៣៨​គ្រឿង (​បាញ់​ស្លាប់​ក្នុង​កិច្ចប្រតិបត្តិការ​៣​នាក់​) និង​ឧបករណ៍ សំភារៈ មាសប្រាក់ និង​ភស្តុតាង​មួយចំនួន​ទៀត បញ្ជូន​ទៅ​តុលាការ​តាមច្បាប់៕
សំអឿន​

Post a Comment

0 Comments

Close Menu