Ad Code

ការជួល​ការិយាល័យ​នៅ​សិង្ហ​បុរី​ បាន​ចំណេញ​បំផុត

សារព័ត៌មាន​តំបន់​ឲ្យដឹងថា​ ការជួល​ការិយាល័យ​នៃ​ប្រទេស​សិង្ហ​បុរី កំពុងតែ​ត្រៀមខ្លួន​កើន​ឡើង​ខ្លាំង​បំផុត ក្នុង​រយៈពេល​៤​ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០១៤ និង​អាច​ពន្យារ​ការ​បាន​ផល​នៅ​ឆ្នាំ​នេះ ​ក្នុង​ទីផ្សារ​ដែលមាន​ការផ្គត់ផ្គង់​មិនទាន់​គ្រប់គ្រាន់​។ សន្ទស្សន៍​នៃ​ការជួល​ការិយាល័យ សម្រាប់​តំបន់​ល្អ​សំខាន់ៗ បាន​កើន​ឡើង ៨,% ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ កាលពី​ឆ្នាំ​កន្លងទៅ ដែល​ជា​ការ​ជម្រុល​ទៅរក​ការទទួលបាន​ផលចំណេញ​ធំ​បំផុត​របស់ខ្លួន គិត​តាំងពី​ឆ្នាំ ២០១០ ពេល​ដែល បាន​ឡើងថ្លៃ​ដល់ ១២%។ យោងតាម​ទិន្នន័យ​ទទួល​ពី​អាជ្ញាធរ​អភិវឌ្ឍ​នគរោបនីយកម្ម​ឡើងវិញ។

ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នូវ​លំហ​ការិយាល័យ​ធំថ្មីៗ ក្នុង​ពេល​ពីរ​ឆ្នាំ​កន្លងទៅ ធៀប​ទៅនឹង​សេចក្តីត្រូវការ​ពី​ក្រុមហ៊ុន​នានា ​ដែល​ស្វែងរក​ទីតាំង​ការិយាល័យ​កណ្តាល អាច​នឹង​រុញ​ការ​ឡើង​ថ្លៃឈ្នួល រហូតដល់​ប្រមាណ ១៤% (យោងតាម​ក្រុមហ៊ុន​យក​កម្រៃ​ពី​ការ​លក់​អចលនទ្រព្យ Savills Plc.)។ ការ​មាន​ការ​ផ្គត់ផ្គង់​មិន​ទាន់​គ្រប់​អាច​នឹង​បន្ត​មាននៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ សូម្បីតែ​សេចក្តីត្រូវការ​មានការ​ស្រាក​បន្តិច ពេល​ដែល​សេដ្ឋកិច្ច​ថយកម្លាំង។ មាន​ការ​លើក​ឡើង​ថា ចូលឆ្នាំ ២០១៥ សេចក្តីត្រូវការ​អាច​នឹង​ឡើង​មក​ប្រដំប្រសងគ្នា​នឹង​ការផ្គត់ផ្គង់​ទីកន្លែង​ការិយាល័យ និង​ថា ម្ចាស់​អាគារ ​ក៏​កំពុងស្ថិត​ក្នុង​ជំហរ​មួយ​រឹងមាំ ទប់ទល់​នឹង​ការ​ទាមទារ​បញ្ចុះ​ថ្លៃ ដល់​កម្រិត​ណាមួយ រហូត​ទីកន្លែង​ថ្មី​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ធ្វើ​ហើយ។

នៅ​ឆ្នាំ ២០១៥ មាន​ទីកន្លែង​ការិយាល័យ​ថ្មី ប្រមាណ ១,១៥ លាន​ហ្វ៊ី​ត​ក្រឡា នឹងធ្វើ​ហើយ ធៀប​ទៅ ១,៨៥ លាន​ហ្វ៊ី​ត​ក្រឡា ក្នុង​ឆ្នាំ ២០១៤ (តាម​ការ​អះអាង របស់ Alice Tan នាយក​នៃ​ក្រុមហ៊ុន​យក​កម្រៃ​លក់​អចលនទ្រព្យ ផ្នែក​ពិគ្រោះ​យោបល់ និង​ស្រាវជ្រាវ Frank LLP)។ មាន​ម្ចាស់​ខ្លះ ជំរុញ​ឲ្យ​អ្នក​ជួល​ទទួលយក​នូវ​ការជួល​រយៈពេល​វែង​ខុសពី​ធម្មតា ក្នុង​ក្តីបារម្ភ​ថា​ទីកន្លែង​ការងារ​ថ្មី​ច្រើន​ទៀត នឹង​អាច​ធ្វើ​ហើយ សម្រាប់​ជួល ក្នុង​រយៈពេល ២ ឆ្នាំ គិតពី​ពេលនេះ ដែល​នឹង​ធ្វើឲ្យ​ទីផ្សារ​លែង​រឹងមាំ​។

ជំនួស​ឲ្យ​ការជួល​រយៈពេល ៣ ឆ្នាំ ជា​ប្រពៃណី សម្រាប់​ការជួល​ការិយាល័យ ម្ចាស់​អាគារ​បាន​ឆ្លើយតប​ទៅ​ការ​នឹង​មាន​ការ​ផ្គត់ផ្គង់​បន្ថែម ដោយ​សូមឲ្យ​មានការ​ព្រមព្រៀង​ជួល​ពី ៥ ទៅ ៦ ឆ្នាំ ដើម្បី​ស្រេះ​ថ្លៃ​ខ្ពស់​បច្ចុប្បន្ន​។ អ្នក​ជួល​ក៏​សូមឲ្យ​មានការ​ចុះថ្លៃ ក្នុងការ​ដោះដូរ​ឲ្យមាន​ការជួល​រយៈពេល​វែង​។ សន្ទស្សន៍​ថ្លៃឈ្នួល សម្រាប់​ទីតាំង​ការិយាល័យ នៅ​តំបន់​កណ្តាល បាន​កើន​ឡើងដល់ ១៩២,៣ នៅ​ដំណាច់​ខែកញ្ញា កាលពី​ឆ្នាំ​កន្លងទៅ ឡើង​ពី ១៧៦,៩០ នៅ​ដំណាច់ឆ្នាំ ២០១៣ និង​ខ្ពស់បំផុត គិត​តាំងពី​ការ​ចប់​ត្រីមាស ខែធ្នូ ឆ្នាំ ២០០៨៕

Post a Comment

0 Comments

Close Menu