Ad Code

ភាគហ៊ុន​របស់ចិន បានប្រែជា​ល្អ​ឡើងវិញ បន្ទាប់ពី​ការ​ខាតបង់ដ៏​ខ្លាំង​នោះ​មក

បញ្ហា​ទាំងឡាយ​កំពុងតែ​ប្រែ​ជាល្អ​ម្ដង​ទៀត​សម្រាប់ភាគហ៊ុន​របស់ចិន។ ភាគហ៊ុន​របស់​ប្រទេស​ចិន នៅ​ក្នុង​ថ្ងៃ​ពុធ បានបញ្ចប់​និន្នាការ​ធ្លាក់ចុះ​របស់ខ្លួន បន្ទាប់ពី​បាន​ខាតបង់​យ៉ាង​ខ្លាំង​កាលពី​ដើម​សប្ដាហ៍​នោះមក។ Shanghai Composite បាន​ឡើង​០.៥ភាគរយ​ គឺ​ចំនួន​៣,៦៨០.៣៨ចំណុច។


បន្ទាប់ពីការ​ខាតបង់​យ៉ាងខ្លាំង​នៅក្នុង​ដើម​សប្ដាហ៍​នោះមក​ អាជ្ញាធរ​បានព្យាយាម​ធ្វើ​ឲ្យ​ស្ងប់​ស្ងាត់​ទីផ្សារ​ទាំងឡាយ​ ដោយសន្យា​ធ្វើ​ឲ្យ​មានស្ថិរភាព​ឡើងវិញ ចំណែកធនាគារ​កណ្ដាល​បានព្រលយ​ពាក្យ​អំពីភាពធូរ​ស្រាល​ថែមទៀត។ អ្នកវិនិយោគ​ទុន​ក៏​បានជំរុញ​ដោយ​ការ​បិទ​ដ៏​ខ្ពស់​យ៉ាង​រហ័ស​សម្រាប់​ Dow Jones ដែល​បានបំបាត់​និន្នាការ​ខាតបង់​៥ថ្ងៃ។


Hang Seng របស់​ហុងកុង​ ក៏​ឡើង​ខ្ពស់​ដែរ គឺ​ឡើង​០.២ភាគរយ​ទៅដល់​២៤,៥៥៥.១២​ចំណុច។ នៅជប៉ុន ការ​លក់រាយ​មានចំនួន០.៩​ភាគរយ​ ខ្ពស់​ជាង​សម្រាប់​ខែ​មិថុនា ប្រៀប​ធៀប​ជា​មួយ​ឆ្នាំ​មុន ស្ទើរ​តែ​២ដង​នៃ​ការព្យាករ។ ប៉ុន្ដែ Nikkei 225 មិន​ទទួល​បាន​នូវ​សញ្ញា​វិជ្ជ​មាន​នោះ​ទេ និង​បាន​បិទ ដោយពុំ​មានអ្នកទិញ​នៅ​ចំនួន​២០,៣០២.៩១​ចំណុច។


មនោសញ្ចេតនា​អ្នកវិនិយោគ​ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​របាយការណ៍​ចំណូល​ខ្សោយ​ ដោយ Fanuc និង Tokyo Electron បាន​កាត់​បន្ថយ​ការព្យាករ​ពេញ​មួយ​ឆ្នាំ​របស់​ពួកគេ។ ភាគ​​ហ៊ុន​នៅក្នុង​ក្រុម​ហ៊ុន​ទាំងពីរ​នេះ​បាន​ធ្លាក់​ចុះ​១០​ភាគ​រយ​ នៅក្នុង​កា​រជួញ​ដូរ​​ដំបូង។ នៅអូស្ដ្រាលី ASX/200 ត្រូវ​បាន​ជំរុញ​ដោយ Wall Street និង​សញ្ញា​លើក​ទឹកចិត្ដ​ពីប្រទេស​ចិន។ តារាង​បានបញ្ចប់​ដោយកើនឡើង​ចំនួន​០.៧ភាគ​រយ​ទៅដល់​៥,៦២៤.២០​ចំណុច។ នៅកូរ៉េ​ខាង​ត្បូង តារាង​ផ្សារ​ហ៊ុន Kospi បានបិទដោយ​មិនមាន​អ្នក​ទិញ​ក្នុង​ចំនួន​២,០៣៧.៨៦ចំណុច។


ពួក​អ្នក​វិនិយោគ​ទុន​នៅទូទាំង​តំបន់ ក៏​ក្រឡេក​មើល​ទៅ​មុខ​ចំពោះ​ Federal Reserve របស់​អាមេរិក ផងដែរ ដែ​លបានបញ្ចប់​កិច្ច​ប្រជុំ​ទៀង​ទាត់របស់​ពួកគេ​រយៈ​ពេល​២ថ្ងៃ​នៅ​យប់ថ្ងៃ​ពុធ៕


BBC News



ភាគហ៊ុន​របស់ចិន បានប្រែជា​ល្អ​ឡើងវិញ បន្ទាប់ពី​ការ​ខាតបង់ដ៏​ខ្លាំង​នោះ​មក

Post a Comment

0 Comments

Close Menu