អភិបាលរដ្ឋ Iowa លោក Terry Branstad បានពន្យារពេលប្រកាសអាសន្នពីវិនាសកម្ម ដោយសារជំងឺផ្ដាសាយបក្សីរយៈពេល១ខែទៀត រហូតដល់ថ្ងៃទី៣០ ខែសីហា ដោយដាក់រដ្ឋដែលជាប្រភពនៃការផលិតនូវផលិតផលកសិដ្ឋាននេះ ឲ្យឆ្លងផុតពីការចម្លងរាលដាលនៃជំងឺ ពេលដែលស្ថានភាពអាក្រក់ធ្ងន់ជាទីបំផុត មិនដែលធ្លាប់កើតមាន។
ប្រសិនបើមិនមានការប្រកាសពន្យារពេលទេនោះ ឱសានវាទនឹងផុតកាលបរិច្ឆេទនៅថ្ងៃទី៣១ ខែកក្កដានេះហើយ បើទោះជាការបោសសម្អាតនៅមិនទាន់ចប់សព្វគ្រប់យ៉ាងណាក្ដី ដែលនេះជាការលើកឡើងពីការិយាល័យរបស់អភិបាលរដ្ឋនៅក្នុងសេចក្ដីប្រកាសផ្សាយកាលពីពេលថ្មីៗនេះ។
មានសត្វបក្សីដល់ទៅជាង៤៨លានក្បាល ភាគច្រើនជាសត្វមាន់ និងមាន់បារាំង បានងាប់ ដោយសារតែជំងឺផ្ដាសាយបក្សីដ៏ធ្ងន់បំផុត ឬក៏ត្រូវបានសម្លាប់ចោលដើម្បីគ្រប់គ្រងពីការចម្លងចាប់តាំងពីឆ្នាំកន្លងទៅ។
Iowa ជារដ្ឋដែលផលិតស៊ុតមាន់ដ៏ធំបំផុតនៃសហរដ្ឋអាមេរិក រងការចម្លងដ៏ខ្លាំងក្លាបំផុតដែលបណ្ដាលឲ្យសត្វស្លាបដល់ទៅជាង៣១.៧លានក្បាលងាប់ បើទោះជាការចម្លងរាលដាលនោះបានផ្អាកទៅហើយ ជាមួយនឹងអាកាសធាតុនៃរដូវក្ដៅ។ រដ្ឋនេះមិនបានអះអាងថា មានករណីចម្លងថ្មីណាមួយទៀតទេ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា កន្លងមក។
ការប្រកាសអំពីភាពអាសន្នបន្ទាន់ ដោយសារមហន្ដរាយនោះ អនុញ្ញាតឲ្យមានការបញ្ជូននូវប្រភពទាំងឡាយរបស់រដ្ឋដើម្បីទប់ទល់ជាមួយនឹងការចម្លងរាលដាល ក្នុងនោះមានទាំងដាក់ឲ្យនៅក្នុងរយៈពេលចត្ដាឡឺស័កក្នុងតំបន់ (quarantine zones) ការសម្លាប់ចោលសត្វស្លាប ការបាញ់ថ្នាំបង្ការនៅកសិដ្ឋាននានា៕
Reuters
រដ្ឋ Iowa ពន្យារពេលប្រកាសអាសន្នពីវិនាសកម្ម ដោយសារជំងឺផ្ដាសាយបក្សី រហូតដល់ដំណាច់ខែសីហា
0 Comments