Ad Code

តុលាការ​ចោទ​ប្រកាន់​អគ្គនាយករង​ធនាគារ​UTB​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ ដោយ​អភិបាល

ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ ​ខែ​សីហា​នេះ​ ព្រះរាជអាជ្ញា​​អម​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​អគ្គនាយករង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ហៅ​UTB​ ទទួលបន្ទុក​ផ្នែក​នាយកដ្ឋាន​ឥណទាន​​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស ដោយ​អភិបាល​តាម​មាត្រា​៣៩៣​នៃ​ក្រម​ព្រហ្មទណ្ឌ ​រួច​​​បញ្ជូន​សំណុំរឿង​នេះ​ឲ្យ ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥ ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុងភ្នំពេញ​បាន​បញ្ជូន​លោក​ជូ​ជា​សា​រិ​ ភេទ​ប្រុស ៥៦​ឆ្នាំ​មាន​តួនាទី​ជា​អគ្គនាយករង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ហៅ​UTB​ ទទួលបន្ទុក​ផ្នែក​នាយកដ្ឋាន​ឥណទាន​មក​តុលាការ​ក្រុង​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត​មាន​ទឹកប្រាក់​ចំនួន​១ ៦​០០ ០០០​ដុល្លារ។

លោក​ជូ ជាសារិ ​បាន​ដក​ប្រាក់​នោះ​ទៅ​ប្រើប្រាស់​ក្នុង​ពេល​លោក​មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​ឥណទាន ហើយ​គាត់​ពុំ​មាន​ប្រាក់​បង្វិល​សង​​​ធនាគារ​វិញ ទើប​ធនាគារ​បាន​ប្ដឹង​ ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​ ហើយ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​​លោក​ជូ ជា​សារិ ​​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស ដោយ​អភិបាល​តាម​មាត្រា​៣៩៣​នៃ​ក្រម​ព្រហ្មទណ្ឌ​នៅ​រសៀល​ថ្ងៃ​ទី៤ ​​ខែ​សីហា​នេះ៕


តុលាការ​ចោទ​ប្រកាន់​អគ្គនាយករង​ធនាគារ​UTB​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ ដោយ​អភិបាល

Post a Comment

0 Comments

Close Menu