Ad Code

ពលរដ្ឋ​ខ្មែរ​៥​នាក់​ក្នុងចំណោម​៦០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បាញ់សម្លាប់​ និង​ចាប់ខ្លួន​ផ្ដន្ទាទោស​

បន្ទាយមានជ័យ ៖ ថ្លែង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១​ និង​លើក​ទិសដៅ​សម្រាប់​ឆមាស​ទី​២​សម្រាប់​ឆ្នាំ​២០១៥​ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា នាយករង ទីចាត់ការ ការងារ​ព្រំដែន​ និង​ជា​ប្រធាន ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ញឹកញាប់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់សម្លាប់ ចាប់ខ្លួន​ដាក់ ពន្ធនាគារ ខ្លះ​បញ្ជូន​ត្រឡប់មកវិញ​សរុប​ប្រមាណ​ជា​៦០​នាក់។

លោក បាន​លើក​ទ្បើង​បន្ថែម​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ដែល​រងការ បាញ់ប្រហារ​ពី​សមត្ថកិច្ច​ថៃ​ភាគច្រើន​ពួកគាត់​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​ក្រញូង ជួញដូរ​គ្រឿងញៀន ​និង​ប្រព្រឹត្ត​អំពើ ចោរកម្ម។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ក្នុង​នោះ​ប្រមាណ​ជាង​៦០​នាក់​ ដែល​ចូល​កាប់​ឈើ​ក្រញូង​ដោយ​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បាញ់​ឲ្យ​ស្លាប់​ចំនួន​៥​នាក់ របួស​ម្នាក់ រត់​រួចខ្លួន​១៥​នាក់ ដោះ​លែង​ឲ្យ​វិលត្រឡប់​១៥​នាក់​ និង​ផ្ដន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​២៩​នាក់។

ថ្លែង​ទៅកាន់​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ពិធី​នោះ លោក​ឧត្តម​សេនីយ៍ សៀក សុជាតិ  នាយរង​សេនាធិការ​ចំរុះ​និង​ជា​នាយក​ទីចាត់ការ ការងារ​ព្រំដែន​បាន ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​ការិយាល័យ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត​ក្នុង​រឹតចំណង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​ជាប់​ព្រំដែន​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​ប្រជា​ពល​ខ្មែរ​ ដែល​មាន​បញ្ហា​ក្នុង​ទឹកដី​ប្រទេស​គេ​។ ពិសេស​គ្រប់​មន្ត្រី​ដែល​ឈរជើង​តាម​ច្រកព្រំដែន​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​រាល់​ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្នុង​ទឹកដី​ថៃ​និង​ពលរដ្ឋ​ថៃ​ចូល​មក​កម្ពុជា៕
Nita-4-A-47-Full

Nita-4-A-48-Full

Nita-4-A-49-Full

Nita-4-A-50-Full

Nita-4-A-51-Full




ពលរដ្ឋ​ខ្មែរ​៥​នាក់​ក្នុងចំណោម​៦០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បាញ់សម្លាប់​ និង​ចាប់ខ្លួន​ផ្ដន្ទាទោស​

Post a Comment

0 Comments

Close Menu