Ad Code

ចាប់​ខ្លួន​មុខសញ្ញា​ក្នុង​ករណី​សម​គំនិត​ក្នុង​អំពើ​ប្លន់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១០

ព្រៃវែង ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​កណ្ដាល​យុត្តិធម៌​សហ​ការណ៍​ជាមួយ​កង​កម្លាំង​នគរបាល​កណ្ដាល​យុត្តិធម៌​ខេត្ត​មណ្ឌលគីរី និង​អធិការ​ស្រុក ​នគរបាល​ស្រុក​បាភ្នំ ចុះ​ប្រតិបត្តិការ ស្រាវ​ជ្រាវ​កន្លែង​លាក់​មុខសញ្ញា ក្នុងករណី​សមគំនិត​ក្នុង​អំពើ​ប្លន់​កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០​១០​ប្រព្រឹត្ត​នៅ​ភូមិ​រោងដំរី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។​

កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៨ និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ការិ​យា​ល័យ​កណ្ដាល​យុត្តិធម៌​ដឹកនាំ​ដោយ​លោក សេង សុភ​ក្តិ ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ កណ្ដាល​យុត្តិធម៌​សហ​ការណ៍​ជាមួយ​កងកម្លាំង​នគរបាល​កណ្ដាល​យុត្តិធម៌ ខេត្ត​មណ្ឌលគីរី និង កង​កម្លាំង​នគរបាល​នែ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ​បាន​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​កន្លែង​លាក់ខ្លួន​មុខ​សញ្ញា ឈ្មោះ​ ជួប ចន្ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោងដំរី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ពីមុខ​សញ្ញា​សមគំនិត​ក្នុង​អំពើ​ប្លន់ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១០​ប្រព្រឹត្ត​នៅ​ភូមិ រោងដំរី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដីកា​លេខ​១៧៩ ចុះ​ថ្ងៃទី​១៩ ខែ មករា ឆ្នាំ​២០១០ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ ស៊ិន សុវណ្ណរ​ត្ន័ នៃ​សាលាដំបូង​ខេត្តព្រៃវែង​ដែល​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី។​
លោក​ សេង សុភ​ក្តិ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​នគរបាល​កណ្ដាល​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ឆ្លង​តាម​ការស្រាវជ្រាវ​ពី​ភ្នាក់ងារ​មូលដ្ឋាន​អស់​រយៈពេល​យ៉ាង​យូរ និង​ដោយមាន​ការ​សហការ​រវាង​ខេត្តព្រៃវែង និង​ខេត្ត​មណ្ឌលគីរី ហើយដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​មូលដ្ឋាន​ថា មុខ​សញ្ញា ឈ្មោះ ​ជួប ចន្ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោងដំរី ឃុំ​រោងដំរី ស្រុក​បាភ្នំ បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគីរី។​
ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាល​ផ្តល់​ព័ត៌មាន​ជូន​ទៅ​ការិយា​ល័យ​កណ្ដាល​នគរបាល​យុត្តិធម៌ ខេត្ត​មណ្ឌល​គី​រី និង​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ដែល​ទៅ​លាក់ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​ក្នុងភូមិ ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ពេល​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ការិយាល័យ​កណ្ដាល​យុត្តិធម៌ ខេត្ត​មណ្ឌល​គី​រី ក៏បាន​ធ្វើការ​ឃាត​ខ្លួន​បាន​មុខសញ្ញា ឈ្មោះ​ ជួប ចន្ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ រោងដំរី ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​ចំណុច​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី វេលា​ម៉ោង​១២ និង​២០​ថ្ងៃត្រង់ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៥ ទើប​សមត្ថកិច្ច​នគរ​បាល ខេត្ត​មណ្ឌល​គី​រី ផ្តល់​ព័ត៌មាន​មក​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ឡើង​ទទួល​មុខសញ្ញា។​
បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ដឹកនាំ​ដោយ​លោក​ អ៊​ន សុគន្ធ អធិការ​នគរបាល​ស្រុក​បាភ្នំ​បាន​ឡើង​ទទួល​មុខសញ្ញា​ឈ្មោះ​ ជួប ចន្ថា បាន​មក​លើ​ខេត្ត​ហើយ​កំពុង​បំពេញ​សំណុំ​បែប​បទ​តាម​នីតិវិធី​ច្បាប់៕
សុធា​

Post a Comment

0 Comments

Close Menu