Ad Code

រថយន្ត​បាឡែន​ឆេះ​សន្ធោសន្ធៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១

កណ្ដាល ​៖ ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​មកពី​ខេត្ត​ស្វាយរៀង​ក្នុង​ទិសដៅ​មក​ក្រុងភ្នំពេញ ​ស្រាប់​តែ​បើក​មកដល់​ក្នុង​ទឹកដី​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​​​ក៏​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច។ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ​មិន​អាច​ជួយ​ពន្លត់​បានទេ។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​ វេលា​ម៉ោង​១២​និង​១០​នាទីរំលងអធ្រាត្រ ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​២០-២១ ​ស្ថិត​ក្នុង​ភូមិ​ចិន​កោះ ​ឃុំ​គគីរ ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្ដាល។ ម្ចាស់​រថយន្ត​ឈ្មោះ​សំ សុធា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​នគរបាល​មាន​ទីលំនៅ​ភូមិ​ស្រែ​ប៉ូ ឃុំ​ស្រែ​ឫស្សីស្រុក​ ស្រែ​ឫស្សី ខេត្ត​ស្ទឹងត្រែង​ បាន​បើក​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.5322។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​ឆ្លង​ចរន្ត​ភ្លើង​បណ្ដាល​ឲ្យ​ឆេះ​តែម្ដង​ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។ ចំណែក​រថយន្ត​ឆាបឆេះ​អស់​សល់​គ្រោងឆ្អឹង៕
M28-09-15-a4M28-09-15-a3M28-09-15-a2M28-09-15-a1



រថយន្ត​បាឡែន​ឆេះ​សន្ធោសន្ធៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១

Post a Comment

0 Comments

Close Menu