នេះជារឿងដ៏មោទនភាពមួយ ដែលបានកើតមានលើរូបតារាចម្រៀងប្រុសកូរ៉េ ជនជាតិចិន និងជាសមាជិកក្រុម EXO គឺលោក Lay ដោយលោកនឹងចូលរួមសម្តែង ក្នុងខ្សែភាពយន្តរបស់ លោក ឈិន ឡុង។
តាមប្រភពគេហទំព័រមួយ នៅព្រឹកថ្ងៃទី២៧ខែកញ្ញានេះ បានអោយដឹងថា សមាជិកក្រុម EXO លោក Lay នឹងមានវត្តមានចូលសម្តែង ក្នុងខ្សែភាពយន្តខ្នាតធំ ដែលជាស្នាដៃរបស់ តារាសម្តែងក្បាច់គុន ដ៏ល្បីឈ្មោះមួយរូប គឺលោក ឈិន ឡុង ហើយខ្សែភាពយន្តនោះ មានចំណងជើងថា 《Kung Fu Yoga 》។
ក្រៅពីបានដឹងថា មានវត្តមានលោក ឈិន ឡុង និងលោក Lay ចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ គេបានបន្តទៀតថា នៅមានតួសម្តែងល្បីជាច្រើនទៀតរួមមាន លោក Aamir khan កញ្ញា Katrina Kaif កញ្ញា Riya Sen និងតារាសម្តែងដទៃទៀត។ ចំពោះសាច់រឿងក្នុងរឿងនេះ គឺ គេបានបង្ហាញពីការផ្សងព្រេង ឈុតឆាកប្រយុទ្ធគ្នា លាយលំឈុតកំប្លែង។
ជាការបន្ថែមចុងក្រោយ គេក៏បានបង្ហើបអោយដឹងទៀតថា ខ្សែភាពយន្តនេះ បានចាប់ផ្តើមថតនៅថ្ងៃទី០៤ខែកញ្ញាកន្លងទៅនេះ ចំណែកឯ កាលបរិច្ឆេទចាក់បញ្ចាំងវិញ នៅមិនទាន់ប្រកាសច្បាស់លាស់នោះទេ គ្រាន់តែគេបានប្រកាសថា នៅក្នុងឆ្នាំ២០១៦តែប៉ុណ្ណោះ៕
Lay នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្ត របស់លោក ឈិន ឡុង
0 Comments