Ad Code

ឃាត់​ខ្លួន​មនុស្ស​៤​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

កំពង់ឆ្នាំង ៖ អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​នគរ បាល​ក្រុង​កំពង់ឆ្នាំង និង​ខេត្ត​សហការ​គ្នា​ព័ទ្ធ​ចាប់ខ្លួនបាន​នៅ​ពេល​ដែល​ជនសង្ស័យ​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន ដោយ​ដកហូត​ថ្នាំញៀន​បាន​២​កញ្ចប់​ធំ​មានតម្លៃ​ជាង​១​ពាន់​ដុល្លារ។ ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​


លោក ជុន ថា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ជា​អ្នកដឹកនាំ​ការ​បង្ក្រាប​ករណី​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ថា​មាន​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ខាងលើ សមត្ថកិច្ច​នគរបាល​ខេត្ត និង​ក្រុង​បាន​សហការ​គ្នា​ធ្វើការ​បង្ក្រាប​បទ​ល្មើស​ខាងលើនេះ​បាន​ទាន់ពេលវេលា ​ក្នុង​នោះ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ​គឺ​៖ ១,​ឈ្មោះ ឈួន ផល្លី​ន អាយុ​២៤​ឆ្នាំ។ ២,​ឈ្មោះ អ៊ី​ម គឹម​មួយ អាយុ​១៨​ឆ្នាំ ភេទ​ស្រី គេ​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ឋ​នឹង​គ្នា និង​៣,​ឈ្មោះ ហុង គឹម​ស្រ៊ូ អាយុ​៣៥​ឆ្នាំ គេ​ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង និង​៤,ឈ្មោះ ចាន់ លី ហៅ​វី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ។


លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ ចាន់ លី និង​ឈ្មោះ ឈួន ផល្លី កាល​ដើម​គឺជា​កូន​កញ្ច្រែង​ចែកចាយ​ថ្នាំញៀន​តូចតាច​នោះ​ទេ តែ​ក្រោយពី​មេ​កញ្ច្រែង​ដែល​ហៅថា​អ្នក​ចែកចាយ​ធំ​ជាង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ពេលនេះ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ ស្រាប់តែ​ពីរ​នាក់​នេះ​ឡើង​ជា​មេ​កញ្ច្រែង​ធំ​វិញ​ម្តង​។​ ក្នុង​នោះ​ដែរ ចំពោះ​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​២​កញ្ចប់​ធំ​(​មានតម្លៃ​ជាង​១​ពាន់​ដុល្លារ​) ទូរស័ព្ទ​៣​គ្រឿង វិទ្យុ​ទាក់ទង​២​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង ម៉ូតូ​២​គ្រឿង ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​ជាច្រើន​ថង់ កាំបិត ពូថៅ និង​សម្ភារៈ​ជក់​គ្រឿងញៀន​មួយ​ចំនួន​ធំ​​ទៀត​ផងដែរ។ ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន រួមទាំង​វត្ថុតាង​ទៅកាន់​តុលាការ​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់។


សមត្ថកិច្ច​នគរបាល​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​ជនសង្ស័យ​២​នាក់​ ១-ឈ្មោះ ចាន់ លី និង​២-​ឈ្មោះ ឈួន ផល្លី ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​ពី​បទ​ចែកចាយ​ថ្នាំញៀន​នេះ​ដែរ ក្នុង​ពេលនេះ​សមត្ថកិច្ច​សំណូមពរ​ដល់​តុលាការ​ខេត្ត​ឲ្យ​ដាក់​ទោស​ទណ្ឌ​ជនសង្ស័យ​ខាងលើនេះឲ្យបាន​យូរ​តាម​បញ្ញត្តិ​ច្បាប់​ផង ដើម្បី​ទប់ស្កាត់​បានការ​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត និង​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង និង​ខេត្ត​កំពង់ឆ្នាំង៕

​ Pisey-2015-09-28-full-a4Pisey-2015-09-28-full-a5Pisey-2015-09-28-full-a6




ឃាត់​ខ្លួន​មនុស្ស​៤​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu