Ad Code

ជនសង្ស័យ​ម្នាក់​ជា​ មនុស្ស.គ​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន

​បន្ទាយមានជ័យ ៖ ​ យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៥​របស់​ជន​រងគ្រោះ​ឈ្មោះ ហ៊ី ចាន់​ដា​រ៉ា ហៅ ណោ​ត ភេទប្រុស អាយុ៣៨​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​យោង​តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ឈ្មោះ ជឹ​ប សុខា​រី ហៅ​ អ៊ិក ភេទប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ រស់​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ​។


​នៅ​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ និង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ជនរងគ្រោះ​ទាំង​២​នាក់​បាន​បាត់​ទ្រព្យសម្បត្តិ​ដោយសារ​ចោរលួច​គាស់​ទម្លុះទម្លាយ​ទ្វារ​បន្ទប់​យក​ទ្រព្យសម្បត្តិ​ដូចជា WIFI​ចំនួន​១​ដុំ​​ក្បាល​កុំព្យូទ័រ​ ម៉ាក​សាមសុង​ ចំនួន​១​គ្រឿង​ និង​ក្បាលម៉ាស៊ីន​បំបែក​កាំ​ម៉េ​រ៉ា​ចំនួន​១​គ្រឿង ជា​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ ជឹ​ប សុខា​រី ហៅ​អ៊ិក ​ម៉ូទ័រ​ស្វាន​ធុន​តូច​ចំនួន​១​គ្រឿង​ ម៉ូ​ទ័​រ​ស្វាន​ធុន​ធំ​ចំនួន​៣​គ្រឿង ​ម៉ូទ័រ​កាត់​ការ៉ូ​ចំនួន​២​គ្រឿង​ និង​ខ្សែភ្លើង​មួយចំនួន​ជា​របស់​ឈ្មោះ​ហ៊ី ចាន់​ដា​រ៉ា ហៅ ណោ​ត​ ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ហើយ​ទើប​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក​កម្លាំង​អាវុធហត្ថ​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោ​យ​ប៉ែត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស គ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ​រស់នៅ​បណ្ដោះអាសន្ន​ក្នុង​ស្ថានីយ​រថភ្លើង​ចាស់ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។


​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា ជនសង្ស័យ​ជា​មនុស្ស គ នេះ​គឺជា​ជន​ដែល​តែង​តែ​ធ្វើ​សកម្មភាព​លួច​យ៉ាងសកម្ម​បំផុត​នៅ​ក្រុង​ប៉ោយប៉ែត​។ ​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​រួមមាន​ក្បាល​អេក្រង់​កុំព្យូទ័រ​ ម៉ាក​សាមសុង​ចំនួន​១​គ្រឿង​ និង​ក្បាលម៉ាស៊ីន​បំបែក​ក្បាល​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១​គ្រឿង ​ត្រូវ​បាន​ប្រគល់​ឲ្យ​ជន​រងគ្រោះ​ឈ្មោះ ជឹ​ប សុខា​រី ហៅ អ៊ិក វិញ​។​ ចំណែក​ម៉ូទ័រ​ស្វាន​តូច​ធំ​ចំនួន​៤​គ្រឿង​ត្រូវ​បាន​ប្រគល់​ឲ្យ​ឈ្មោះ ហ៊ី ចាន់​ដា​រ៉ា ហៅ​ណោ​ត ជា​ម្ចាស់​វិញ​។​ ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ជា​មនុស្ស គ ត្រូវ​បាន​សមត្ថកិច្ច​អាវុធ​ហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធីច្បាប់​ហើយ​៕​


10-11-2015a3


10-11-2015a1


10-11-2015a



ជនសង្ស័យ​ម្នាក់​ជា​ មនុស្ស.គ​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន

Post a Comment

0 Comments

Close Menu