Ad Code

ផឹក​ស្រវឹង​ជិះ​ម៉ូតូឌុប​គ្នា​បុក​រទេះ​បុក​ល្ហុង​ របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ​និង​ម្នាក់ទៀត​រង​របួស​ស្រាល ​បន្ទាប់ពី​ផឹក​ស៊ី​ ស្រវឹង​ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅ​បុក​ជាមួយ​រទេះ​បុក​ល្ហុង តែ​ពេលនោះ​អ្នក​រង​របួស​ស្រាល​ បាន​លើក​ម៉ូតូ​ជិះ​ចេញទៅ​ដោយ​មិន​នៅ​មើល​មិត្តភក្ដិ​នោះ​ទេ​ ប៉ុន្តែ​ពេល​ជិះ​ចេញ​ទៅ​បាន​ប្រហែល​ពីរ​គីឡូ​ម៉ែត្រ​ស្រាប់តែ​ដួល​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​បន្ថែម​ទៀត។


ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​៩​ ខែ វិច្ឆិកា ​ឆ្នាំ​២០១៥​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​មុខ​ភូមិ​ព្រៃ​បឹង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ម៉ូតូ​រងគ្រោះ​ម៉ាក​ស្កប់​ពី​ពណ៌ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB8954​បើកបរ​ពី​លិច​ទៅ​កើត​ ដោយ​ស្ថាន​ភាព​ស្រវឹង​បើក​វ៉ា​ប៉ះ​រទេះ​បុក​ល្ហុង​ដួល​ខ្លួន​ឯង។


តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ស្កប់​មួយ​គ្រឿង​ធ្វើដំណើរ​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ហើយ​បើក​វ៉ា​ប៉ះ​រទេះ​បុក​ល្ហុង​ដួល​សន្លប់​ស្ដូកស្ដឹង​ដោយ​ខ្លួនឯង​ ពេល​នោះរ​ម៉ូតូ​រទេះ​បុក​ល្ហុង ​ឃើញ​ដូច្នេះ​ក៏​បើក​រត់​បាត់​រីឯ​អ្នក​បើក​របួស​ស្រាល​នោះ​ក៏​លើក​ម៉ូតូ​ បើក​បន្ត​ទៅមុខ​បំណង​គេច​ពី​ការទទួលខុសត្រូវ​បាន​ជាង​២​គីឡូម៉ែត្រ​មកដល់​មុខ​បុរី​សែន​មនោ​រម្យ​ដួល​ម្តង​ទៀត ​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់​បន្ថែម​ទៀត។


បើ​តាម​សំដី​ជនរងគ្រោះ​ ដែល​បើក​ម៉ូតូ​រត់​នោះ​បាន​និយាយ​ថា​ គាត់​ជិះ​មក​ជាមួយគ្នា​ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​ថា ​ខ្លួន​គាត់​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ទេ​ រីឯ​ជនរងគ្រោះ​ជិះ​គ្នា២នាក់​ម៉ូតូ​ផ្សេង​ពី​គាត់​ទេ​ តែ​អ្នក​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា​ គាត់​ជិះ​ម៉ូតូ​ជាមួយ​ជនរងគ្រោះ​ច្បាស់​ណាស់​ដោយសារ​គាត់​របួសស្រាល​ទើប​មាន​ឱកាស​លើក​ម៉ូតូ​ជិះ​គេចខ្លួន ​តែ​សំណាងអាក្រក់​បាន​ដួល​ដោយ​ខ្លួនឯង​ទៅវិញ។


ក្រោយពេល​កើតហេតុ​អ្នក​របួសធ្ងន់​មុន​នេះ​បន្តិច ​ត្រូវ​រថយន្ត​សាមុយ​ឯកជន​ដឹក​ជនរងគ្រោះ​ទៅ​ពេទ្យ​កាល់ម៉ែត ​និង​ជនរងគ្រោះ​ដែល​រត់ចោល​មិត្តភក្ដិ​ ដែល​ដួល​ខ្លួនឯង​ម្ដង​ទៀត​នោះ ​ត្រូវ​រថយន្ត​សង្គ្រោះ​​បាន​លាង​របួស​ឲ្យ​ហើយ ​មិន​បាន​ឡើង​រថយន្ត​ទៅ​ពេទ្យ​ណា​ទេ​ ត្រូវ​បាន​ក្រម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ​ដើម្បី​ព្យាបាល​របួស​។ រីឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បងប្អូន​យក​ទៅ​រក្សាទុក​ខ្លួនឯង៕
Nita-10-A-15-Full


Nita-10-A-16-Full



ផឹក​ស្រវឹង​ជិះ​ម៉ូតូឌុប​គ្នា​បុក​រទេះ​បុក​ល្ហុង​ របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

Post a Comment

0 Comments

Close Menu