Ad Code

ដោះលែង​មេ​ឆ្នោត​ពីរ​នាក់​បង្ហាញ​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បាន​ឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាន សុផាត បានសម្រេច កាលពី​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៥ មិន​ឃុំខ្លួន​មេ​ឆ្នោត​ពីរ​នាក់​ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ តែ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ ការសម្រេច​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកច្បាប់ មើល​ឃើញថា មន្ត្រី​តុលាការ​កំពុង​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ពោល​គឺ​បទល្មើស​ដូចគ្នា ម្នាក់​ត្រូវ​បាន​ឃុំខ្លួន និង ម្នាក់​ត្រូវ​បាន​ដោះលែង។


ប្រភព​ព័ត៌មាន​បន្ត​ថា មេ​ឆ្នោត​ដែល​ ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឃុំខ្លួន​មានឈ្មោះ ស៊ុន ធាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ទាហាន និង​ឈ្មោះ ជ័យ ចិត្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ។


មេ​ឆ្នោត​ទាំងពីរ​នាក់​រួម​និង​អ្នក​ចាក់​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​៧៣BT ក្រុម​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ។ ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន ម៉ាស៊ីន​ហ្វាក់​ចំនួន​០២​គ្រឿង ក្រដាស​កត់​កន្ទុយលេខ​ចំនួន​១២​សន្លឹក​និង​ក្រដាស​ចេញ​លទ្ធផល​មួយ​ចំនួន ប្រាក់​ដុល្លារ​ចំនួន​២៨៨​ដុល្លារ និង ប្រាក់​រៀល​ចំនួន​៣៧០,០០០០ រៀល ទូរស័ព្ទ​ដៃ​ចំនួន ០៣​គ្រឿង និង​ត្រា​ចុះ​ថ្ងៃខែ​ចំនួន​០១​គ្រឿង​៥ ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង​និង​ប៊ិច​សម្រាប់​កត់​មួយ​ចំនួន និង​ម៉ូតូ ចំនួន​០៥​គ្រឿង។


ដោយឡែក ស្ត្រី​ម្នាក់​ឈ្មោះ យួន ម៉ៅ អាយុ​៤៩​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន និង ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់គុក​ព្រៃ​ស រហូត​មកទល់​ពេលនេះ ពី​បទ​ភ្នាក់ងារ​ល្បែងស៊ីសង ដែល​ដកហូត​លុយ​ជាក់ស្ដែង​ត្រឹម​៣៩០០០​ប៉ុណ្ណោះ ៕


Nita-10-A-21-Full


Nita-10-A-22-Full


 




ដោះលែង​មេ​ឆ្នោត​ពីរ​នាក់​បង្ហាញ​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​

Post a Comment

0 Comments

Close Menu