Ad Code

ការ​ផ្ទុះ​អណ្ដូងរ៉ែ​នៅ​ប្រេស៊ីល ​បង្ក​គ្រោះថ្នាក់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​

ភក់​ដ៏​ច្រើន​ក្រាស់ក្រែល​មកពី​ការ​ផ្ទុះ​ទំនប់​នៅ​ឯ​អណ្ដូងរ៉ែ​ដែក​ប្រេ​ស៊ី​ល​បាន​បង្ខំ​ឲ្យ​បណ្ដា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ដែល​មាន​ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​ នៅ​ផ្នែក​ខាងក្រោម​ត្រូវ​កាត់​ផ្តាច់​ការ​ផឹក​ទឹក​នៅ​ថ្ងៃ​ចន្ទ​ដោយ​បាន​បង្កើន​ក្តី​បារម្ភ​ពី​បញ្ហា​សុខភាព ​និង​បរិស្ថាន​។​



មនុស្ស​ម្ភៃ​ប្រាំ​នាក់​នៅតែ​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​គ្រោះមហន្តរាយ​ទំនប់​រ៉ែ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ប្រេ​ស៊ី​ល​។ ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ចាប់តាំងពី​សោក​នាដកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ពួកគេ​កំពុងធ្វើការ​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព​ចំនួន​ពីរ​នាក់​ទៀត​ដែល​បាន​រក​ឃើញ​កាលពី​ថ្ងៃអាទិត្យ​។​



ជំនន់​ភក់​យ៉ាង​ខ្លាំង​បាន​វាយប្រហារ​ទីប្រជុំជន​នៅ​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​បន្ទាប់ពី​ទំនប់​រ៉ែ​បាន​បាក់​ធ្លាយ​នៅ​អាង​ស្តុក​ចំនួន​ពីរ​ដែល​កំពុង​ផ្ទុក​កាកសំណល់​រ៉ែ​។​ បួន​ថ្ងៃ​ក្រោយមក ភក់​កខ្វក់​នៅ​តែ​ធ្វើដំណើរ​ឆ្លងកាត់​ច្រាំងទន្លេ Rio Doce ដែល​មាន​ប្រជាជន​ច្រើន​។​



អាជ្ញាធរ​សុខាភិបាល​កំពុង​ពិនិត្យមើល​ការ​ពុល​នៃ​ទឹក ​ហើយ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ភក់​។ ជីវវិទូ​បាន​ព្រមាន​ថា ផល​ប៉ះពាល់​បរិស្ថាន​នេះ​អាច​ជា​អចិន្ត្រៃយ៍​ដោយ​បំផ្លា​ញ​ការ​នេសាទ​ និង​កសិដ្ឋាន​ក្នុងស្រុក​៕


Reuters




ការ​ផ្ទុះ​អណ្ដូងរ៉ែ​នៅ​ប្រេស៊ីល ​បង្ក​គ្រោះថ្នាក់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​

Post a Comment

0 Comments

Close Menu