Ad Code

ឌ្រី​ម​សង់​បុក​ឡាន​បែន​ដឹក​ដី ​របួសធ្ងន់​ម្នាក់​ និង​ស្រាល​៣​នាក់​

ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ 1Cx9477​ ជិះ​គ្នា​៤​នាក់​ បាន​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​ និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀ​រង​របួស​ស្រាល។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ លើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​ ឃុំ​ជ្រៃ​ស្រឡិត​ ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង ជាប់​របង​វត្ត​ជ្រៃ​ នា​វេលា​ម៉ោង១៣និង​២០​នាទី​រសៀល។


ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ខាង​លើ​ជិះ​គ្នា៤នាក់ ​ធ្វើដំណើរ​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង​ពេល​ដែល​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​បែន​មួយ​គ្រឿង​ម៉ាក​នីសា​ន់​ដឹក​ដី​ ពណ៌ស​ គ្មាន​ស្លាក​លេខ​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។


ចំពោះ​ករណី​ខាង​លើ​នេះ​ដែរ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជ្រៃ​ស្រឡិត​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ដែរ​ថា ​ជនរងគ្រោះ​ដែល​បើកបរ​ម៉ូតូ​ខាងលើ​ឈ្មោះ​ ឈិន ឈាង ​អាយុ​៣៥​ឆ្នាំ ​រស់​នៅ​ភូមិ​ស្វាយ ឃុំ​ជ្រៃ​ស្រឡិត​ ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង ​រង​របួស​ធ្ងន់ ​គឺ​បែក​ក្បាល​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​រង​របួស​ស្រាល​ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​ ក្រោយពេល​កើតហេតុ​បាន​គេច​ខ្លួន​បាត់​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ដឹង​ថា​ អ្នក​បើកបរ​នោះ​ឈ្មោះ​ ហួ​ មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង។ ក្រោយមក​ ម៉ូតូ​ និង​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ឯ​ប៉ុស្តិ៍​សមត្ថកិច្ច​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕
Pisey-2015-11-10-full-D55



ឌ្រី​ម​សង់​បុក​ឡាន​បែន​ដឹក​ដី ​របួសធ្ងន់​ម្នាក់​ និង​ស្រាល​៣​នាក់​

Post a Comment

0 Comments

Close Menu