Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ថា អ្នកច្បាប់​របស់​ថៃ​ឆោត ​ក្នុង​រឿងក្ដី​ប្រាសាទ ព្រះវិហារ​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍ថា ឯកឧត្ដម​មិន​នឹក​ស្មាន​ថា អ្នកច្បាប់​របស់​ថៃ​ឆោត​ដល់​ថ្នាក់​ហ្នឹង​ទេ នៅ​ពេល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេរ (ICJ) សួរ​សម្រេច​ថ្ងៃ​ចុងក្រោយ​ថា ថៃ​ប្រើ​ផែន​ទីណា ហើយ​កម្ពុជា​ប្រើ​ផែន​ទីណា ? នៅ​ពេល​នោះ​កម្ពុជា​យើង​បាន​បញ្ជាក់​ថា យើង​បាន​ប្រើ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​ថៃ​ទទួលស្គាល់ និង​អន្តរជាតិ​ទទួលស្គាល់ ស្រាប់តែ​ថៃ​បាន​អះអាង​ថា ប្រើ​ផែនទី​ ដែល​គណៈរដ្ឋមន្ត្រី​ថៃ​កំណត់​នៅ​ខែ​កក្កដា ឆ្នាំ​១៩៦២ គឺ​ក្រោយ​តុលាការ​កាត់ក្ដី​១​ខែ ដូច្នេះ​យើង​គិត​ថា អ្នកច្បាប់​ថៃ​មិន​គួរ​ឆោត​ដល់​ប៉ុណ្ណឹង ពីព្រោះ​តុលាការ ICJ បានសម្រេច​រួច​ទៅ​ហើយ ​ឲ្យ​កម្ពុជា​ឈ្នះ និង​ឲ្យ​ថៃ​ដក​អ្វីៗ​ចេញពី​ប្រាសាទព្រះវិហារ ស្រាប់តែ​អ្នកច្បាប់​ថៃ​ទៅ​យក​ផែនទី​ឯកតោភាគី ដែល​ទើប​ធ្វើ​ក្រោយមក​សំអាង​ទៅវិញ ប៉ុន្តែ​នេះ​ប្រហែលជា​ទេវតា​ជួយ​យើង។


ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍​បែបនេះ ខណៈ​ពេលដែល​ឯកឧត្ដម​បាន​ចូលរួម​ធ្វើ​បាឋកថា​នៅ​ក្នុង “​វេទិកា​បាឋកថា ​ស្តីពី​បទពិសោធន៍​នៃ​យុទ្ធសាស្ត្រ​ផ្លូវច្បាប់​ ដើម្បី​ការពារ​ប្រាសាទ និង​តំបន់​ប្រាសាទព្រះវិហារ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នា​ពេល​កន្លងមក​” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) កាលពី​វេលា​ម៉ោង​១១ និង​២០ នាទី ព្រឹក​ថ្ងៃ​ទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០១៥ មុន​នេះ​៕


 


Nita-10-A-29-Full



រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ថា អ្នកច្បាប់​របស់​ថៃ​ឆោត ​ក្នុង​រឿងក្ដី​ប្រាសាទ ព្រះវិហារ​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​

Post a Comment

0 Comments

Close Menu