Ad Code

សុខ សុវណ្ណ ជួប នូវ​ដា​រ៉ូ ,​ស៊ឹម​វណ្ណ​ដេ​ត ជួប ថន វាសនា ដណ្តើមពាន​រង្វាន់​បាយ័ន​ទម្ងន់​៦៣,៥០០​គ​.​ក្រ



អ្នក​ប្រដាល់​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៤​រូប នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២១​ ខែ​កក្កដា ឆ្នាំ​​២០១៨​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។
អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ , ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​, នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង ស៊ឹម វណ្ណ​ដេ​ត អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ។ ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១ ជា​ម្ចាស់​ពានរង្វាន់ ។​

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ​សុខ សុវណ្ណ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​នូវ ដា​រ៉ូ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កាលពីពេល​កន្លងមក ។ រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា​ប្រហាក់ប្រហែលគ្នា តែ​ស្នៀតគុន​និង​កលល្បិច​គឺ​ចាញ់​សុខ​សុវណ្ណ​ទេ ។ ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណា​ឡើងទៅ​ផ្តាច់ព្រ័ត្រ​នោះឡើយ ។​

ចំពោះ​អ្នក​ប្រដាល់​ស៊ឹម វណ្ណ​ដេ​ត គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ថន វាសនា ។ ពួកគេ​ទាំងពីរ​នេះ ធ្លាប់​ជួបគ្នា​ពីរដង​ហើយ​កន្លងមក ដោយ​វណ្ណ​ដេ​ត​ឈ្នះ​វាសនា​ដោយ​ពិន្ទុ​ទាំង​ពីរលើក ។ ពួកគេ​ទាំងពីរ​នាក់​នេះ ថន វាសនា​ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ​ស៊ឹម វណ្ណ​ដេ​ត ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​ពួកគេ​ទាំងពីរ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា ។ យ៉ាងណា ប៉ះគ្នា​លើក​នេះ គឺមាន​លក្ខ​ណះ​តឹងតែង​ហើយ។​ ​

ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​អ្នកណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើលឃើញ​មុន​រួចជាស្រេច​ថា សុខ សុវណ្ណ និង ស៊ឹម វណ្ណ​ដេ​ត អាច​នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យកពាន​រង្វាន់​នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។​

ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​

ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​នឹង​ជួប​ប្រកួត​ជាមួយ វុត្ថា លាន់​លិញ អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ ។​ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក ។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ មិនដឹងថា អ៊ូច ធា​រិ​ទ្ធ គេ​អាច​វាយ​ឈ្នះ​វុត្ថា លាន់​លិញ ឬ​អត់​នោះទេ​? ព្រោះ​វុត្ថា លាន់​លិញ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​មាន​ស្នៀតគុន​ល្អ​និង​ខ្លាំង ដោយ​វាយ​ឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ការប្រកួត​ចុងក្រោយ​នេះ ។ ប៉ុន្តែ​យ៉ាងណា វុត្ថា លាន់​លិញ គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​គួរសម​ដែរ ។ ចំណែក លី សំណាង ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​វ៉ា​ត់ ធារ៉ា ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu