Ad Code

ចោរប្លន់​ពីរ​នាក់ ​ជួប​សំណាងអាក្រក់ ​ពេល​ប្រជាពលរដ្ឋ​ចាប់បាន



ភ្នំពេញ ​៖ មុខសញ្ញា​ចោរប្លន់​ម៉ូតូ​ចំនួន​ពីរ​នាក់ ​បាន​ជួប​សំណាងអាក្រក់ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​ទៅលើ​ស្ត្រី​ម្នាក់​ ដែល​កំពុងធ្វើដំណើរ​។​

យោងតាម​សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃទី​២៩​ ខែកក្កដា​នេះ ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​icon​ ពណ៌​ក្រហម​លាយ​ស​ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កៀនស្វាយ​។​ លុះ​ទៅដល់​ភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារអំពៅ ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​មក​ពីក្រោយ ​រួច​ធាក់​ម៉ូតូ​ស្ត្រី​រងគ្រោះ​ឲ្យ​ដួល​ ហើយ​ពួកវា​បាន​ស្ទុះ​ទៅ​លើក​ម៉ូតូ​ស្ត្រី​រងគ្រោះ​ដើម្បី​ជិះ​ចេញ ​តែ​ម៉ូតូ​អត់​ឆេះ។ ​ភ្លាមៗ​នោះ​ស្ត្រី​រងគ្រោះ ​បាន​ស្រែក​ឲ្យ​អ្នកភូមិ​នៅក្បែរ​ចំណុចកើតហេតុ​​​ជួយ​ ស្របគ្នា​នោះ​ក៏មាន​អ្នកដំណើរ​និង​ប្រជាពលរដ្ឋ​ជួយ​ព័ទ្ធ​ចាប់បាន​ម្នាក់​និង​ម្នាក់ទៀត​រត់ឡើង​ម៉ូតូ​របស់​វា​គេច​បាត់​បន្សល់ទុក​គ្នា​វា​ម្នាក់ ​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​នៅសល់តែ​ដង្ហើម​ចង្រិត​។

​លោក​អធិការ​ង​បន្តថា ​ជនសង្ស័យ​ដែល​ចាប់បាន​ឈ្មោះ​ផៃ បុរី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ​និង​ម្នាក់ទៀត​ឈ្មោះ​បូ វិ​បុត្រ​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ពួកគេ​រស់នៅ​ភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​​ ​ហើយ​ឈ្មោះ​បូ វិ​បុត្រ ​នគរបាល​តាម​ចាប់បាន​ក្រោយ​។​ ដោយឡែក​ស្ត្រី​រងគ្រោះ​ក្នុងករណី​ប្លន់​នេះ​បាន​ចាកចេញ​ទៅ​បា​ត់ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួត​គ្នា​វាយ​ទៅលើ​ជនសង្ស័យ​ម្នាក់​នៅសល់តែ​ដង្ហើម​ចង្រិត​។​

លោក​អធិការ​រង​បញ្ជាក់ថា​ ជនសង្ស័យ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​វាយ​ឲ្យ​របួស​នោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ​និង​ម្នាក់ទៀត​យកទៅ​សួរចម្លើយ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu