Ad Code

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ៖​ បើ​ប្រទេស​មហាអំណាច​កើត​ត្រឹម​ជំងឺ​ផ្តាសាយ ប្រទេស​ក្រីក្រ​នឹងមាន​ជំងឺ​ធ្ងន់ធ្ងរ​ជា មិន​ខាន



​ភ្នំពេញ​ ៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សារិន បាន​លើកឡើង​ថា បើ​ប្រទេស​មហាអំណាច​កើត​ត្រឹម​ជំងឺ​ផ្តាសាយ ប្រទេស​ក្រីក្រ​នឹង​កើតមាន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ជា មិន​ខាន​។​



​ការ​លើក​ឡើង​បែបនេះ​របស់លោក​ប្រធាន​ក្រុមប្រឹក្សា​ដូ​ថ្នេះ​បានធ្វើ​ឡើង ក្នុង​ឧិ​កាស​ជួប​សំណេះ​សំ​ណា​ល​ជា មួយ​លោក​ឈួ​យ ស៊ី​ង​ជៀន សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្ត្រៃ​យ៍​នៃ​សភា​ទីក្រុង​ប៉េកាំ​ង​,​អគ្គលេខាធិការ​និង​ជា​អគ្គនាយក​នៃ​ការិយាល័យ​ស្រាវជ្រាវ​នៃ​សភា​ទីក្រុង​ប៉េកាំង​សាធារណ​រដ្ឋ​ប្រជា​មា​និត្យ​ចិន នា​ព្រឹក​ថ្ងៃទី​៣​ធ្នូ នៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​ការ​លើកឡើង​នេះ គឺ​សំដៅ​ទៅលើ​ការវិវាទ សងសឹក​គ្នា ក្នុង​ការ​យកពន្ធ​ទំនិញ​រវាង​ចិន និង​សហរដ្ឋអាមេរិក​នា​ពេល​នេះ។ តែ​ទោះ​យ៉ាង​ណា​រឿង​នេះ​នឹង​អាច​មាន​វិធី​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ព្រោះ​បើ​បញ្ហា នេះ​កើតឡើង​កាន់តែ​ធំ មាន​ប្រទេស​ជាច្រើន​ក៏​នឹង​ប៉ះពាល់​ដែរ​។

ក្នុង​ឱកាស​នោះដែរ លោក​ម៉ប់ សារិន ក៏បាន​ជម្រាបជូន​ភ្ញៀវ​ពី​ដំណើរការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឡើងវិញ​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង ក្រោយនេះ តែ​យើង​មាន​ឱកាស​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍន៍​តែ​រយៈពេល​២០​នេះ​តាម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​ធ្វើ​ឲ្យ​ខ្មែរ​ឈ្នះ​ទាំងអស់គ្នា​បន្ទាប់ពី​យើង​បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​រ៉ាំរៃ ពិសេស​របប​ប្រល័យ​ពូជ​សាស​ន៍​ប៉ុលពត​ធ្វើ​ឲ្យ​យើង​បាត់បង់​ទាំង​ជីវិត​មនុស្ស​,​ធនធាន​,​ពិសេស​ធនធានមនុស្ស​ហើយ​ការរស់នៅ​ប្រកបដោយ​ការភ័យខ្លាច​។ ​តែ​ពេល​បច្ចុប្បន្ន​ខុសពី​ពេលមុន​យើង​ភ័យខ្លាច​រឿង​ស្ទះ​ចរាចរ​ទៅវិញ​។



លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន​ដែល​បាន​ជួយ​ដល់​កម្ពុជា ក៏ដូចជា​ជួយ​ដល់​រាជធានី​ភ្នំពេញ​លើ​ការ​អភិវឌ្ឍ​ន៏​រួមទាំង​ការវិនិយោគ​ដ៏​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ទុនវិនិយោគ​របស់​ចិន​មាន​ជាង​១៥០០​លាន​ដុល្លា​អាមេរិក​​គិត​ត្រឹម​ឆ្នាំ​២០១៧ ពិសេស​លើ​វិស័យ​អចលនទ្រព្យ។​ ចំពោះ​អ្នក​ទេ​សចរណ៍​ចិន​វិញ​បាន​កើតឡើង​យ៉ាងខ្លាំង​ផងដែរ ពោលគឺ​ក្នុងចំណោម​អ្នក​ទេសចរណ៍​មក​កម្ពុជា​មកលេង​នៅ​ខេត្តសៀមរាប​៥​លាន​៦​សែន​នាក់ មាន​អ្នក​ទេសចរណ៍​រហូតដល់​១​លាន​២​សែន​នាក់​ទៅហើយ​។



លោក​ឈួ​យ ស៊ី​ង​ជៀន ក្នុង​ជំនួប​នោះ​បាន​ថ្លែង​ថា ​ទំនាក់ទំនង​ចិន​.​កម្ពុជា​បាន​កើតមានឡើង​តាំងពី​សម័យ​ព្រះករុណា​ព្រះបាទ​ម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ហើយ​បាន​បន្ត​មកដល់​ប​ច្ចុ​ប្បន្ន​ដែល​ត្រូវបាន​ពង្រឹងពង្រីក​ថែម ទៀត​ឈានដល់​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​និង​កំពុង​អនុ​វ ត្ត​នយោបាយ​ផ្លូវ​១​ខ្សែ ក្រវាត់​១​របស់​ថ្នាក់ដឹកនាំ​ប្រទេស​យើង​ទាំង​២​។

លោក​បន្ត​ថា ទីក្រុង​ប៉េកាំង និង​រាជធានី​ភ្នំពេញ​បាន​ជួប​នូវ​បញ្ហា​ចរាចរ និង​សំរាម​ដូចគ្នា​ដែល​បញ្ហា​នេះ​កើតឡើង បណ្តាលមកពី​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ន៏​ទីក្រុង​ធ្វើ​ឲ្យ​ប្រជាជន​តាម​មិនទាន់ តែ​ការដោះស្រាយ​នៅតែមាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu