Ad Code

លោក Trump អំពាវនាវ​ឲ្យ​ដាក់ពន្ធនាគារ​អតីត​មេធាវី​លោក Michael Cohen



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដាក់ពន្ធនាគារ​រយៈពេល​យូរ​ដល់​អតីត​មេធាវី​របស់គាត់​គឺ​លោក Michael Cohen ដែល​បាន​សារភាព​និយាយ​កុហក​ទៅ​សភា​អំពី​ការបន្ត​កិច្ចព្រមព្រៀង​អចលនទ្រព្យ​មួយ​ជាមួយ​ប្រទេស​រុស្ស៊ី​ជំនួសមុខ​ឲ្យ​លោក Trump ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦​។​

លោក Trump ក៏បាន​សរសើរ​អតីត​ទីប្រឹក្សា​ម្នាក់ទៀត​គឺ​លោក Roger Stone ផងដែរ​សម្រាប់​ការបដិសេធ​ផ្តល់​សក្ខីកម្ម​ប្រឆាំងនឹង​រូបលោក​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ចោទប្រកាន់​ពីបទ​រារាំង​សាក្សី​និង​ការបង្អាក់​ដោយ​ខុសច្បាប់​ចំពោះ​ការស៊ើបអង្កេត​ស្តីពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ។​

លោក Trump បាន​ចោទប្រកាន់​លោក Cohen ថា​បាន​ប្រឌិត​រឿងរ៉ាវ​ស្តីពី​កិច្ចសន្យា​រុស្ស៊ី​របស់គាត់​ដើម្បី​កាត់បន្ថយ​ការកាត់ទោស​របស់គាត់​ទៅលើ​ការ​គេចពន្ធ ការលួចបន្លំ​ហិរញ្ញវត្ថុ​និង​ការរំលោភបំពាន​ហិរញ្ញវត្ថុ​នៃ​យុទ្ធនាការ​ជាច្រើន​ករណី​។​

កាលពី​សប្តាហ៍​មុន លោក Cohen ក៏បាន​សារភាព​ផងដែរ​ថា បាន​និយាយ​កុហក​ក្នុង​ការផ្តល់​សក្ខីកម្ម​អំ​ពី​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ក្រុង​មូ​ស្គូ​ដែលមាន​អំណាច​លើ​ការសាងសង់​អគារ Trump Tower មួយ​នៅ​ទីក្រុង​មូ​ស្គូ​។​

លោក Trump ដែល​ទើបតែ​ត្រឡប់​មកពី​កិច្ចប្រជុំ​កំពូល G20 ក្នុង​ទីក្រុង Buenos Aires វិញ​បាន​បញ្ចេញ​កំហឹង​របស់គាត់​នៅក្នុង Twitter​។​

លោក​បានសរសេរថា “​អ្នក​មានន័យថា គាត់​អាច​ធ្វើបាន​ទាំងអស់​ដែល​មិន​ទាក់ទង​ទៅនឹង Trump​។ អ្វីៗ​ពាក់ព័ន្ធ​ទៅនឹង​ការ​ក្លែងបន្លំ ប្រាក់កម្ចី​ធំៗ​និង​គេចពន្ធ​ជាដើម​ហើយ​នោះ​មិនត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​យូរ​ទេ​ឬ​?”​។​

លោក Trump បាន​បន្ថែមថា “​គាត់​បាន​និយាយ​កុហក​ចំពោះ​លទ្ធផល​នេះ ហើយ​ខ្ញុំ​គិតថា ការកាត់ទោស​ទាំងស្រុង​និង​ពេញលេញ​គួរតែ​ត្រូវបាន​ផ្តន្ទាទោស​”​។​

គួរ​បញ្ជាក់ថា លោក Cohen បាន​ក្លាយជា​សាក្សី​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ការស៊ើបអង្កេត​របស់លោក Mueller អំពី​ថា​តើ​យុទ្ធនាការ​របស់លោក Trump បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​នៅក្នុង​ឆ្នាំ​២០១៦​ដែរ​ឬក៏​អត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu