ភ្នំពេញ ៖ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជាបញ្ហាចម្បងដែលអាជ្ញាធរខណ្ឌដូនពេញចុះធ្វើជាប្រចាំមិនគិតជាថ្ងៃឈប់សម្រាកនោះទេ ជាក់ស្តែងទៀតនោះ នៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៧ព្រឹកនាទី ដល់ម៉ោង១១ថ្ងៃ ដោយអនុវត្តន៍តាមគោលការណ៍របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅមូលដ្ឋានរបស់ខ្លួនសំដៅធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយល្អប្រសើរ។
អាជ្ញាធរខណ្ឌដែលចុះធ្វើនោះបានឲ្យដឹងថា នៅជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីស៊ីសុវត្ថិ ផ្លូវប៉ាស្ទ័រ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។
អាជ្ញាធរបញ្ជាក់ថា ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ កម្លាំងចំរុះខណ្ឌបានស្ទូចរថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន១៤គ្រឿង ម៉ូតកង់បីចំនួន៤គ្រឿង ដែលឈប់ចតគ្មានសណ្តាប់ធ្នាប់បានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments