Ad Code

ឃាតក​ជា​គិលានុប្បដ្ឋាយិកា​ជនជាតិ​អ៊ី​តា​លី ​រង​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត



​គិលានុប្បដ្ឋាយិកា​ដែល​ជា​ឃាតក​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​នោះ​ត្រូវបាន​ទទួលរង​ការផ្តន្ទាទោស​កាលពី​ថ្ងៃ​សុក្រ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយសារ​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​ទៅលើ​អ្នកជំងឺ​៤​នាក់ ថ្វីបើ​ប៉ូលិស​នៅតែ​ដាក់​ការសង្ស័យថា ស្ត្រី​នោះ​អាច​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​អាចមាន​ដល់​ទៅ​១០​នាក់​ក្តី​។



​មន្ត្រី​ស៊ើ​ប​អង្កេត​ជឿជាក់​ថា អ្នកជំងឺ​ដែល​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដល់ពេល​ផុតដង្ហើម​នោះ​ទេ បែរជា​ស្លាប់​ដោយសារតែ​ការ​ឲ្យ​ថ្នាំ​ទប់ទល់​នឹង​ការ​កកឈាម​លើស​កម្រិត​ដូ​ហ្ស​ប្រើប្រាស់​ឈ្មោះ​ថ្នាំ Eparina ដោយ​ស្ត្រីជន​ជាប់ចោទ​ឈ្មោះ Fausta Bonino នេះ​។
ស្ត្រី​ឈ្មោះ Bonino អាយុ​៥៦​ឆ្នាំ​បានប្រកែក​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​នូវ​អ្វី​ដូច​ការចោទប្រកាន់​នោះ ឡើយ បន្ទាប់ពី​សេចក្តីសម្រេច​ទោស​ពី​បទ​ប្រព្រឹត្ត​មនុស្សឃាត​ដោយ​ចេតនា​ត្រូវ​បាន​ប្រកាស​រួចមក​។ រីឯ​មេធាវី​របស់​ស្ត្រី​រូបនេះ​បាន​និយាយថា កូនក្តី​របស់ខ្លួន​អាច​ប្តឹង​ឧទ្ធរណ៍​បាន​។

គាត់​ត្រូវ​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​មានការ​ពិនិត្យ​ម៉ត់ចត់​ឡើងវិញ​អំពី​ករណី​ស្លាប់​ខុស​ប្រក្រតី​នៅឯ​មន្ទីរពេទ្យ​ដែល​ត្រូវ​បាន​រក​ឃើញ​ពី​ស្ត្រី​គិលានុបដ្ឋាយិកា​រូបនេះ ថា​ជា​បុគ្គលិក​តែ​ម្នាក់​គត់​ដែល​ពាក់ព័ន្ធ​នៅ​គ្រប់​ករណី​រឿងក្តី​នេះ៕
អា​.​អេ​ហ្វ​.​ប៉េ



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu