Ad Code

ស្រុក​ជលគីរី​ប្រារព្ធ​ខួប​លើក​ទី​៣៦​ ទិវា​ជ័យជំនះ​៧​មក​រាជា​ថ្ងៃ​កំណើត​ទី​២

កំពង់ឆ្នាំង​ ៖​ មិទ្ទិញ​ប្រារព្ធ​ខួប​លើក​ទី​៣៦ ទិវា​ជ័យជំនះ​៧​មករា (៧​មករា​១៩៧៩.៧​មករា​២០១៥) បាន​ប្រារព្ធ​ធ្វើ​នៅ​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក ជួន ជឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក​អ៊ឹង លាង​ហួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​ក្រុម​ការ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ជល​គីរី ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ក្នុងស្រុក​ជី​ល​គី​រី លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​១.២០០​នាក់ យ៉ាង​សប្បាយរីករាយ​ផងដែរ។

លោក​ជួន ជឿន បាន​មានប្រសាសន៍​លើកឡើង អំពី​ប្រវត្តិសាស្ត្រ​អតីតកាល ដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម ដែល​បណ្តាល​ឲ្យ​ប្រទេសជាតិ​រងគ្រោះ​មហន្តរាយ​ខូចខាត​ស្ទើរ​ទាំងស្រុង នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាពិសេស​គឺ​នៅ​ក្នុង​សម័យ​ប៉ុលពត​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ បាន​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​លើស​កម្លាំង​បង្អត់​បាយ​សម្លាប់​ជាតិ​សាសន៍​ឯង​ជាង​៣​លាន​នាក់ និង​បំផ្លិចបំផ្លាញ ប្រទេសជាតិ​ខ្ទេច​គ្មាន​សល់។

លោក​ជួន​ជឿន បាន​បន្ត​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ប្រទេស​បាន​ទទួល​ជ័យជំនះ​ទាំងស្រុង ហើយ​នៅ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ទាំង​បី​ដែល​ជា​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កសាង​ឡើងវិញ​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ការកសាង​ធនធានមនុស្ស ធ្វើឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស ​មាន​អ្នក​វិនិយោគ​បង្កើត​រោងចក្រ​សហគ្រាស បង្កើត​ការងារ ដើម្បី​ឲ្យ​កូនចៅ​របស់​ប្រជាពលរដ្ឋ​មាន​ប្រាក់ខែ និង​ជីវភាព​សមរម្យ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ដូច​ថ្ងៃនេះ​គឺ​ ដោយសារ​គុណ​ថ្ងៃ​៧​មករា គ្មាន​ថ្ងៃ​៧​មករា ១៩៧៩ គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គ្មានអ្វីៗ​ដូច​ពេល​នេះដែរ៕ .                                                                            

Post a Comment

0 Comments

Close Menu