Ad Code

ម៉ូតូ​រថយន្ត​ជ្រុល​ឡើង​សួន​ទ្រូងផ្លូវ ដួល​បោក​ស្លាប់​ម្នាក់​ និង​ ២​នាក់​រងរបួស​ធ្ងន់



ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ចៅប្រុស ស្រី​២​នាក់​ទៀត​រង​របួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ខណៈ​ជនរងគ្រោះ​ទាំង​៣​ជិះ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​ចៅប្រុស បើក​បោះពួយ​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​ខាងមុខ ជ្រុល​ទៅ​បុក​ឡើង​សួន​ទ្រូងផ្លូវ ដួល​បោក តែម្តង។



ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​៦​អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌជ្រោយចង្វារ។



ជនរងគ្រោះ ស្លា​បើ​នៅ​កន្លែង​មានឈ្មោះ មូ ថេ​ង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេស​ព្រះ​ច័ន្ទ ឃុំ​មេស​ព្រះ​ច័ន្ទ ស្រុក​ពារាំង ខេត្តព្រៃវែង។ ចំណែក​ចៅ​២​នាក់​រង​របួស​ធ្ងន់ ១ ឈ្មោះ ខេមរា ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ។ ទី​២ ឈ្មោះ ខេមរា លក្ខិណា​ពេជ្រ ភេទ​ស្រី អាយុ​៧​ឆ្នាំ។ ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រ​ភ​ង ម៉ាក​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-4694 ដោយ​ចៅប្រុស​ឈ្មោះ ខេមរា ជី​វ័​ន្ត ជា​អ្នកបើកបរ។



តាម​លោក កែវ ឈី​ម បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនរងគ្រោះ​៣​នាក់​ ជីដូន​និង​ចៅ ជិះ​ម៉ូតូ​ស្កុប​ពី ចៅប្រុស​ជា​អ្នកបើកបរ បើក​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ វ៉ា​ជែង​រថយន្ត​ខាងមុខ​ពី​ខាងឆ្វេង​ដៃ តែ​ដោយសារ​កង្វះ​ការប្រុងប្រយ័ត្ន ម៉ូតូ​រេ​ចង្កូត​បុក​ឡើង​សួន​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដួល​បោក ស្លាប់​ជីដូន​ភ្លាមៗ​នៅ​កន្លែង ចំណែក​ចៅប្រុស​-​ស្រី​ទាំង​២​នាក់​រងរបួស​ជើង​ធ្ងន់។



ក្រោយ​កើតហេតុ ជនរងគ្រោះ​២​នាក់​ បងប្អូន​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំណែក​សាកសព​ជីដូន ក្រោយ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ស្លាកស្នាម ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ មក​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​ពារាំង ដោយឡែក​ម៉ូតូ សមត្ថកិច្ច​យក​ទៅ​រក្សាទុក នៅ​ផ្នែក​ជំនាញ ជា​បណ្តោះអាសន្ន៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu