Ad Code

យ៉ា​ដាវ​ ក្តៅ​ស្លឹក​ត្រចៀក​ងឺង​រឿង​គេ​និយាយ​ថា ​«​ដើមទ្រូង​នាង​តូច​»


ភ្នំពេញ ៖ បន្ទាប់ពី​ទទួលរង​នូវ​ការ​និយាយ​រិះគន់​ពី​មិត្តភក្ដិ​អំពី​រឿង​ថា​ នាង​មាន​ដើមទ្រូង​តូច​មិន​ស្អាត​នោះ​បាន​ធ្វើ​ឲ្យ​តារា​សំដែង​ និង​ដើរ​ម៉ូដ​កញ្ញា​ អេ​ន យ៉ា​ដាវ ​ក្តៅ​ស្លឹកត្រចៀក​តូង​តែម្តង រួច​ក៏បាន​ធ្វើ​ការ​ឆ្លើយតប​ទាំង​កំហឹង​ទៅវិញ​ថា​ «​ទោះ​តូច​ឬ​ធំ​វា​ជាដើម​ទ្រូង​ពី​ធម្មជាតិ​របស់​នាង​! មិន​ចាំ​បាច់​មក​ឈឺឆ្អាល​នោះ​ទេ​។​

តារា​សំដែង​ល្បីឈ្មោះ​បោះ​សំឡេង​តាមរយៈ​រឿង ​«​ថា​ខូច​ខូច​មែន​» ​រូប​នេះ​និយាយ​ទៀត​ថា នាង​មិន​ខ្វល់​នឹង​ការ​និយាយ​រិះគន់​ពី​មិត្តភក្ដិ​រួម​អាជីព​មួយចំនួន​នោះ​ទេ ហើយ​នាង​ក៏​មិន​ទៅ​កែកុន​ពង្រីក​សុដន់​ឲ្យ​ធំ​នោះ​ដែរ ពោល​គឺ​អ្វីៗ​នៃ​ទំរង់​ខ្លួន​របស់​នាង នាង​ចង់​ឲ្យ​វា​ប្រែប្រួល​ទៅតាម​បែប​ធម្មជាតិ​វិញ​ប្រសើរ​ជាង។ ម្យ៉ាង​នាង​ខ្លាច​មានការ​ឈឺចាប់​នៅពេល​វះកាត់​និង​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​នៅ​ថ្ងៃក្រោយ ហើយ​ក្រុម​គ្រួសារ​របស់​នាង​ក៏​មិន​គាំទ្រ​ដែរ​ចំពោះ​ការ​កែ​សម្រស់​ដើមទ្រូង​នេះ​ដោយ​ម៉ាក់​របស់​នាង​ហាមឃាត់​ដាច់អហង្ការ​តែម្តង។​

ទាក់ទង​ទៅ​នឹង​ទំហំ​ដើមទ្រូង​តូច​ឬ​ធំ​នេះ​ តារា​សិល្បៈ​កញ្ញា​ អេ​ន យ៉ា​ដាវ​ និយាយ​ដោយ​ផ្ទុះ​មក​ជា​មួយ​នូវ​សំណើច​ថា វា​មិនបាន​ប៉ះពាល់​ដល់​អាជីព​សិល្បៈ​របស់​នាង​នោះ​ឡើយ ហើយ​ការ​ល្បី​ឬ​មិន​ល្បី​នោះ​ក៏​មិន​អាស្រ័យ​ទៅ​លើ​អ្នកនោះ​មាន​ដើមទ្រូង​ធំ​នោះ​ដែរ ពោល​គឺ​វា​ស្ថិត​នៅ​លើ​ទេព​កោសល្យ​សិល្បៈ​ជា​ចំបង។ យ៉ា​ដាវ​ និយាយ​ទៀត​ថា «​ដាច់ខាត​នាង​មិន​រត់​ទៅ​រក​ការកែច្នៃ​ចំណុច​ណាមួយ​នៃ​ខ្លួនប្រាណ​តាម​បែប​វិទ្យាសាស្ត្រ​នោះ​ឡើយ ជាពិសេស​ត្រង់​បរិវេណ​ដើមទ្រូង​នេះ ពី​ព្រោះ​ស្រួល​មិន​ស្រួល​អាច​ក្លាយជា​មហារីក​សុដន់​ក៏​ថា​បាន​»។​

តារា​សំដែង​ និង​ដើរ​ម៉ូដ​ដ៏​ស្រស់​សោភា​រូប​នេះ​និយាយ​បញ្ជាក់​ថា ចាប់តាំងពី​ចូល​ប្រឡូក​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ​រូបរាង​របស់​នាង​ទាំងមូល​នៅ​មិនទាន់​មានការ​កែកុន​តាម​ក្បួន​វិទ្យា​សាស្ត្រ​ទំនើប​ត្រង់​កន្លែង​ណាមួយ​នៅឡើយ ​ដូចជា ​ច្រមុះ ចង្កា ថ្ពាល់ និង​សុដន់​ជាដើម។ ទោះ​យ៉ាង​ណា​នាង​នៅតែ​ប្រកាន់យក​វិធី​ថែទាំ​តាម​បែប​ធម្មជាតិ​វិញ​ ទើប​សម្រស់​យើង​ស្ថិតស្ថេរ​បាន​យូរ ហើយ​ចង់​នរណា​និយាយ​ស្អី​ក៏​និយាយ​ទៅ ​តែ​សូមកុំ​និយាយ​ឲ្យ​នាង​ឮជា​លើក​ទី​២​ឲ្យ​សោះ។​

យ៉ា​ដាវ ​បាន​និយាយ​តបត​ទៅ​នឹង​ប្រភព​ដែល​រិះគន់​នាង​ដោយ​មិនបាន​បង្ហាញ​ឈ្មោះ​ទៀត​ថា «​សម្រាប់​អ្នកឯង​ក៏​មិន​មាន​អ្វី​អស្ចារ្យ​ជាង​នាង​ប៉ុន្មាន​នោះ​ដែរ​! មិន​​ចាំ​បាច់​មក​ណែនាំ​គេ​នោះ​ទេ ខ្ញុំ​មាន​ដើមទ្រូង​តូច​ជា​រឿង​របស់ខ្ញុំ​ហើយ ​អ្នកឯង​មាន​ដើមទ្រូង​ធំ​ក៏​មាន​ទៅ​»

ឥន្ទ្រី​យ៍​ទេព​




Post a Comment

0 Comments

Close Menu