Ad Code

(​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៥)


ស្វាយរៀង ៖ ឯកឧត្តម គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជៀង អំ អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤​ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥ ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​មាន​រយៈ​ពេល​មួយថ្ងៃ​។ ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាល​ប្រជុំ​សណ្ឋាគារ ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់ ឯកឧត្តម លោក ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត/ក្រុង/ស្រុក ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ​រួម​នឹង​មន្ត្រី​ដែល​មាន​ការ​ពាក់ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ប្រមាណ​ជាង​៥០០​នាក់​។ ​ឯកឧត្តម គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​បាន​អាន​នូវ​សុន្ទរកថា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៤ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដែល​បាន​បន្ត​ជំរុញ​ការកែទម្រង់​រដ្ឋ​ស៊ីជម្រៅ​និង​ទូលាយ​លើ​វិស័យ​សំខាន់ៗ​ដើម្បី​ធានា​អភិបាលកិច្ច​ល្អ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកប​ដោយ​ចីរភាព​ ពិសេស​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ការ កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការ​ពង្រឹង​សមត្ថភាព​មន្ត្រីរាជការ​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​ ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​វប្បធម៌​ សេវា​សាធារណៈ ឆន្ទៈ​ម្ចាស់​ការ ភក្ដីភាព និង​មនសិការ​វិជ្ជាជីវៈ ខិតខំ​បំពេញការងារ ​ពិសេស​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណ​ផល មាន​តម្លាភាព និង​គណនេយ្យភាព សំដៅ​ពង្រឹង ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់​តែ​មាន​ភាពរឹងមាំ​និង​ប្រកបដោយ​ចីរភាព​។​ តាមរយៈ​គណៈ​បញ្ជា​ការ​ឯកភាព​គ្រប់​ថ្នាក់​អាជ្ញាធរ​រដ្ឋបាល​ដែនដី បាន​យកចិត្តទុកដាក់​បន្ត​ជំរុញ​ចលនា នៃ​ការអនុវត្ត​គោលនយោបាយ ភូមិ/ឃុំ មាន​សុវត្ថិភាព​ឲ្យ​មាន​និរន្តរភាព និង​សកម្ម​នៅ​គ្រប់​មូលដ្ឋាន​សំដៅ​ធានា​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​គ្រប់​មូលដ្ឋាន និង​ស្ថិរភាព នយោបាយ​ល្អ​ប្រសើរ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​សុភមង្គល សុខដុមរមនា ទាំង​ក្នុង​គ្រួសារ ទាំង​ក្នុង​សហគមន៍ ក៏ដូចជា​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល ជាពិសេស​បាន​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​២ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ គ្មាន​អំពើ​ហិង្សា​ស្របតាម​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

គឹម សេង​

Post a Comment

0 Comments

Close Menu