Ad Code

សង្ស័យ​ស្រវឹងស្រា​ ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​សន្លប់​ធំ​ខ្លួនឯង​


ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សន្លប់​ធំ​នេះ​ហ្នឹង​កន្លែង ហើយក៏​ត្រូវ​បាន​មិត្តភក្ដិ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ ក្រោយ​ពេល​ដែល​យុវជន​ម្នាក់​នេះ​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​នោះ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើតមានឡើង​កាលពី​រាត្រី​ថ្ងៃទី​១០ ​ខែកុម្ភៈ​ឆ្នាំ២០១៥ ដោយ​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​សេ​125 ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​1L 5604​ បើកបរ​ដោយ​យុវជន​ម្នាក់​ បើកបរ​លឿន​ដូច​ហោះ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មា​ស ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG 0175 ​បើកបរ​ដោយ​បុរស​ម្នាក់​មិនបាន​រង​របួស​ធ្ងន់​នោះ​ទេ តែ​អ្នកបើកបរ​ម៉ូតូ​បង្ក​បាន​រង​របួស​ធ្ងន់​សន្លប់​ធំ​នៅ​កន្លែង​កើតហេតុ។​

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ម៉ូតូ​បង្ក​បើកបរ​តាម​បណ្តោយ​ផ្លូវ​២៥៩​ ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​ ក្នុង​ល្បឿន​លឿន​ដូច​ហោះ ហើយ​ក៏បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស​ ដែល​ធ្វើដំណើរ​តាមផ្លូវ​១២២ ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​សន្លប់​ធំ​តែម្តង ហើយក៏​ត្រូវ​បាន​មិត្តភក្ដិ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ​។​

ក្រោយពេល​កើតហេតុ ​ភាគី​ទាំង​២​បាន​ដោះស្រាយ​បញ្ចប់​គ្នា​នៅ​កន្លែង​កើតហេតុ ដោយ​មិន​មាន​នរណា​សង​នរណា​ឡើយ​៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu