ភ្នំពេញ ៖ លោក ជុំ សុន្ទរី មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងកាលពីវេលាម៉ោង១១ និង៥៥ នាទីមុននេះថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយ សង្គ្រោះស្ត្រីខ្មែររងគ្រោះឈ្មោះ ថេង សាលីន អាយុ២៤ ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ ដែលត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិ ចិន នៅខេត្តជាំងស៊ី ប្រទេសចិន ដើម្បីបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ តាមជើងយន្តហោះ K6669 ដែលនឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ វេលាម៉ោង 15:20 នាទី រសៀល។
លោក ជុំ សុន្ទរី អះអាងថា បច្ចុប្បន្នក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសចិន បាននឹងកំពុងមមាញឹកក្នុងការខិតខំជួយសង្គ្រោះស្ត្រីខ្មែរ ដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន ឲ្យ បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ជាបន្តបន្ទាប់។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវដោយទទូចជាថ្មី ម្ដងទៀត ដល់ពលរដ្ឋខ្មែរ ពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះ ត្រូវធ្វើការប្រុងប្រយ័ត្ន ចំពោះការឆបោក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិត បំរើផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុនប៉ងនាំបងប្អូនទៅធ្វើការដោយភូតកុហកថា នឹងទទួលបាន ប្រាក់ខែច្រើន ឬនាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន៕
ស្ត្រីខ្មែររងគ្រោះដោយរៀបការទៅប្រទេសចិនមួយរូប នឹងត្រូវមកដល់កម្ពុជាវិញ នៅម៉ោងជាង៣រៀលនេះ
0 Comments