Ad Code

កង​រាជ​អាវុធ​ខេត្តកំពង់ស្ពឺ ​ត្រៀម​កម្លាំង​ការពារ​គ្រោះមហន្តរាយ​នានា​ក្នុង​តំបន់​

កំពង់ស្ពឺ ៖ នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្តកំពង់ស្ពឺ​ នា​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥​បាន​ត្រៀម​កម្លាំង​ការពារ​ និង​ធានា​ឲ្យ​បាន​ក្នុង​កិច្ច​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ពេល​កើតមាន​គ្រោះ​មហន្តរាយ​ជាយថាហេតុ​នានា​ ក្នុង​មូលដ្ឋាន​ក្នុង​រដូវវស្សា​នេះ។


លោក​ឧត្តមសេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​លើក ឡើង​ប្រាប់​កងកម្លាំង​ថា​ក្នុងនាម​យើង​ជា​កងរាជអាវុធហត្ថ​ ត្រូវ​ត្រៀម​លក្ខណៈ​ជាស្រេច​ធានា​សំដៅលើ​ការងារ​ជួយ​សង្គ្រោះ​រាល់​បញ្ហា​ជួប​គ្រោះ​ទឹកជំនន់ និង​ជួប​គ្រោះ​រាំងស្ងួត​ក្នុង​មូលដ្ឋាន ឈ​លើ​មូលដ្ឋាន​ប្រុងប្រយ័ត្ន​ខ្ពស់។


មេបញ្ជាការ​បាន​បន្ត​ថា ការប្រើប្រាស់​កំលាំង​សរុប​ រួម​ទាំង​សម្ភារៈ​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អង្គភាព​ក្រុង ស្រុក ស្នាក់ការ ត្រូវ​រក្សា​នៅ​សម្ភារៈ​ប្រើប្រាស់ ជា​ចាំបាច់​មាន រថយន្ត​សង្គ្រោះ អាវ​ពោង ទូក ។​ល​។ និង​ត្រូវ​រាយការណ៍​ជា បន្ទាន់​នៅ​គ្រោះ​រាំងស្ងួត ​ដើម្បី​សុំ​ជំនួយ​ម៉ាស៊ីន​បូមទឹកដើម្បី​ចុះ​ជួយ​ដល់​ពលរដ្ឋ។ និង​ត្រូវ​រក្សា​ឲ្យ​បានការ​សហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ។


មេបញ្ជាការ​បាន​សង្កត់​ធ្ងន់​លើ​ករណី​អង្គភាព ក្រុង ស្រុក ស្នាក់ការ និ​មួយៗ​ត្រូវ គិតទុក​ជាមុន​នៅ​ទីទួល​សុ​វត្តិភាព​សម្រាប់​គ្រោះ​ទឹកជំនន់ និង​ត្រូវ​ស្វែងយល់​គ្រប់ ភូមិសាស្ត្រ​សម្រាប់​ជួប​គ្រោះ​រាំង​ស្ងួត​ថែមទៀត។ ហើយ​ចំពោះ​ការងារ​ខាងលើ នេះ​កងរាជអាវុធហត្ថ​ក្នុង​អង្គភាព​ទាំងមូល​ត្រូវ​យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រើប្រាស់​កំលាំង​ជា​មធ្យោបាយ​ឲ្យ​អស់​លទ្ធភាព​ក្នុង​កិច្ចការ​ជួយ​

សង្គ្រោះ​ដល់​ពលរដ្ឋ​ជា​សំខាន់។


សូម​បញ្ជាក់​ថា ខេត្តកំពង់ស្ពឺ​ជា​តំបន់​ខាងលិច​រាជធានី​ភ្នំពេញ ៤៨​គីឡូ​មែត្រ ជា​តំបន់​សំបូរ​ភ្នំ​ខ្ពស់ៗ ដែល​អាច​កើតមាន​ជំនន់​ទឹកភ្លៀង​តាម​ចំណុច​ដៃ​ស្ទឹង តូចៗ​ រួម​ទាំង​អូរ​ពី​ស្រុក​ឱរ៉ាល់​ដែល​ហូរ​ចាក់​មកកាន់​ស្ទឹង​ព្រែក​ត្នោត​នា​រដូវវស្សា​បង្កើត​បាន​ជា​ទឹកជំនន់​នាំ​ឲ្យ​កើត​ជំនន់​ទឹកភ្លៀង​បាន​យ៉ាង​លឿន​និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​សំរោង​ទង ក្រុង​ច្បារមន និង​ស្រុក​ភ្នំស្រួច ផងដែរ។


ដូច្នេះ​ជា​រៀង​រាល់​ឆ្នាំ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ខិតខំ​ប្រមូល​ផ្តុំ​ការ​សហការ ​និង​រិះរក​មធ្យោ​បាយ​ចាំបាច់​នានា​ដើម្បី​ជួយសង្គ្រោះ​រាល់​គ្រោះមហន្តរាយ ​និង​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​កើតមាន​ករណី​ខាងលើ៕

NIta-30-A-38-Full


NIta-30-A-39-Full


NIta-30-A-40-Full


NIta-30-A-41-Full


NIta-30-A-42-Full


NIta-30-A-43-Full


NIta-30-A-44-Full



កង​រាជ​អាវុធ​ខេត្តកំពង់ស្ពឺ ​ត្រៀម​កម្លាំង​ការពារ​គ្រោះមហន្តរាយ​នានា​ក្នុង​តំបន់​

Post a Comment

0 Comments

Close Menu