Ad Code

លោក Diego Maradona សន្យា​លុបបំបាត់​ក្រុម​ម៉ា​ហ្វៀ​បាល់ទាត់ បើ​ក្លាយជា​ប្រធាន FIFA

វិ​រ​បុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន លោក Diego Maradona បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​តតាំង​ដល់ទី​បញ្ចប់​ជាមួយនឹង​ក្រុម​ម៉ា​ហ្វៀ ជា​ការ​ឆ្លើយតប​នឹង​រឿងអាស្រូវ​អំពើ​ពុករលួយ​ដែល​បាន​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​រង្គោះរង្គើ​នោះ ប៉ុន្តែ​លោក​បានបញ្ជាក់​ផងដែរ​ថា លោក​ចង់​ក្លាយជា​ប្រធាន​បន្ទាប់​របស់​គណៈ​គ្រប់​បាល់ទាត់​ពិភពលោក​មួយ​នេះ​។


លោក Diego Maradona បាន​និយាយប្រាប់​ស្ថានីយទូរទស្សន៍​អាមេរិក​ថា លោក​ត្រូវតែ​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​ម៉ា​ហ្វៀ​ដែល​មាន​នៅក្នុង FIFA។ លោក​ត្រូវតែ​លុបបំបាត់​មនុស្ស​បែបនេះ ចេញ​ឲ្យ​អស់ពី​ក្នុង FIFA។


នៅពេល​សួរ​ថា តើ​លោក​នឹង​ឡើង​ដណ្តើម​តំណែង​ប្រធាន FIFA​ពិតមែន​ទេ អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៥៤​ឆ្នាំ​ម្នាក់​នេះ បាន​ឆ្លើយតប​ដោយ​គ្មាន​ការ​អៀនខ្មាស់​ថា បាទ​ជា​ការ​ពិតណាស់​ថា លោក​ចង់​ក្លាយជា​ប្រធាន FIFA។


គួរ​ឲ្យ​ដឹង​ថា កាលពី​ចុងខែ​ឧសភា​កន្លងទៅ ក្រុម​រដ្ឋ​អាជ្ញា​សហព័ន្ធ​នៅក្នុង​ទីក្រុង​ញូវយ៉ក បាន  ធ្វើការ​ចាប់ខ្លួន​មន្ត្រី​បាល់ទាត់​៩​នាក់ ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​អ្នក​នៅមាន​តំណែង និង​ធ្លាប់​កាន់​តំណែង ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់​១៥០​លាន​ផោន អំឡុង​រយៈពេល​២៤​ឆ្នាំ​កន្លង​មក​នេះ៕



លោក Diego Maradona សន្យា​លុបបំបាត់​ក្រុម​ម៉ា​ហ្វៀ​បាល់ទាត់ បើ​ក្លាយជា​ប្រធាន FIFA

Post a Comment

0 Comments

Close Menu