Ad Code

គ្រោះ​ទឹកជំនន់​បាន​បង្ក​ភាព​វឹកវរ​នៅ​តំបន់​ភាគ​ខាងត្បូង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​

គ្រោះ​ទឹកជំនន់ បាន​បន្ត​បង្ក​ភាពវឹកវរ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ភាគខាងត្បូង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី នា​ថ្ងៃ​ពុធ​នេះ។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹងថា តំបន់​ជាច្រើន​ត្រូវបាន​ជន់​លិច​ទាំងស្រុង​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយនេះ ជាហេតុ​បង្ខំ​ឲ្យ​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​ចេញពី​តំបន់​ភាគខាងត្បូង​រដ្ឋ​ញូ​វ​សោត​វែ​លស៍។


ប្រភព​បាន​បន្ត​ទៀត​ថា ផ្ទះសម្បែង​ប្រជាពលរដ្ឋ ត្រូវបាន​លិចលង់​ស្ទើរ​ទាំងស្រុង ខណៈ​ដែល​សាលា​រៀន​ត្រូវបាន​បិទទ្វារ។


មន្ត្រី​មួយ​រូប​មកពី​សេវាកម្ម​សង្គ្រោះ​បន្ទាន់​រដ្ឋ​ញូ​វ​សោត​វែ​ល បាន​និយាយថា ពួកគេ​ទទួលបាន​ការហៅ​ទូរស័ព្ទ​ជាង​១៣០០​លើក  ដើម្បី​សុំ​ជំនួយ​បន្ទាន់ ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ស៊ូ​សេក អ៊ី​ន​ឡេ​ក និង​ទីក្រុង​សាំង ច​ច បា​ស៊ីន ហើយ​មកទល់នឹង​ពេលនេះ ពួកគេ ចុះ​ប្រតិបត្តិ​ការសង្គ្រោះ បាន​៥៧​លើក​រួចមកហើយ​៕


T-08-26-15-ze-full


T-08-26-15-ze2-full



គ្រោះ​ទឹកជំនន់​បាន​បង្ក​ភាព​វឹកវរ​នៅ​តំបន់​ភាគ​ខាងត្បូង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​

Post a Comment

0 Comments

Close Menu