Ad Code

ប៉ូលិស​ចរាចរណ៍​បង្កើន​ការ​ត្រួតពិនិត្យ​ម៉ូតូ​ និង​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

ភ្នំពេញ ៖ បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ ត្រូវ​បាន​រឹត​បន្តឹង​និង​ត្រួត​ពិនិត្យ​ ជា​បន្តបន្ទាប់​ដោយ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ចេញ​ត្រួតពិនិត្យ​លើ​ដងផ្លូវ​ចំពោះ​អ្នកដំណើរ​អត់​ពាក់​ពួក​សុវត្ថិភាព​ ពិសេស​ម៉ូតូ​បិទ​ស្លាក​លេខ​និង​រថយន្ត​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​តាម​ដងផ្លូវ​ដើម្បី​ធ្វើការ​អប់រំ​ហើយ​អាច​នឹង​ផាកពិន័យ​ភ្លាមៗ​ចំពោះ​ម៉ូតូ​ដែល​ពុំ​មាន​កញ្ចក់​មើល​ក្រោយ និង​អ្នកបើកបរ​ដែល ពុំ​ប្រើប្រាស់​មួក​សុវត្ថិភាព​ ក្នុង​មួយ​គ្រឿង​៥០០០​រៀល​ប៉ុណ្ណោះ​ដោយ​ចេញ​នូវ​វិក្រយបត្រ​ត្រឹមត្រូវ។


តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ប៉ូលិសចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​និយាយ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៥​ថា អ្នកធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ត្រូវ​ចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ និង​ការណែនាំ​ផ្ទាល់​របស់​ប៉ូលិស​តាម​គោលដៅ​ពិសេស​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ​ជុំវិញ​ឲ្យ​មាន​ការគោរព​ច្បាប់​ចរាចរ​ដោយ​ពាក់មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា​ទាំង​អ្នក​បើក​អ្នក​ជិះ​ក្នុង ការ​ធ្វើដំណើរ​ និង​មាន​បំពាក់​កញ្ចក់​ម៉ូតូ​សម្រាប់​មើល​ក្រោយ​ផង​ពិសេស​ម៉ូតូ​បិទ​ស្លាក​លេខ​តែម្តង​ពីព្រោះ​ថា ម៉ូតូ​ប្រភេទ​នេះ​ភាគច្រើន​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​។ មន្ត្រី​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​រាជធានី​បាន​បញ្ជាក់​បន្ត​ថា បើតាម​ការ​ផាកពិន័យ​នោះ​ក៏​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ដែរ​ដោយ​កំណត់​ពិន័យ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​៥០០០​រៀល​និង​អ្នក​មិន​មាន​បំពាក់​កញ្ចក់​មើល​ក្រោយ​ទេ​នោះ​ ត្រូវ​ពិន័យ​មួយ​គ្រឿង​៥០០០​រៀល​ដែរ​ហើយ​រាល់​ការ​ពិន័យ​ត្រូវ​អនុវត្ត​ភ្លាមៗ​នៅ​នឹង​កន្លែង ​ដោយមាន​ក្រដាស​ស្នាម​ត្រឹមត្រូវ (​បង្កាន់ដៃ​)​និង​ម៉ូតូ​បិទ​ស្លាក​លេខ​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​ស្រាវជ្រាវ​។


ចំពោះ​អ្នកបើកបរ​ទាំង​ឡាយ​ណា​ដែល​ពុំបាន​គោរព​តាម​ការណែនាំ​ទេ​ឬ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ឬ​ពុំបាន​អនុវត្ត​ទៅលើ​ការ​ផាក​ពិន័យ​ទេ​នោះ​នឹង​ត្រូវ​ចាត់​បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​រំលឹក​ក៏​ដូចជា​ការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​យានយន្ត​ទាំងអស់​ត្រូវតែ​នាំគ្នា​គោរព​នូវ​ច្បាប់​ចរាចរណ៍​ ដើម្បី​បញ្ចៀស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ប៉ូលិស​បាន​ចុះ​ផ្សព្វផ្សាយ​តាម​ដងផ្លូវ ទីប្រជុំជន​តាម​ចំណតរថយន្ត​ជាដើម​អំពី​សុវត្ថិ​ភាពជា​ចំបង​ក្នុង​ការ​ធ្វើដំណើរ​រាល់​មុន​ដល់​ថ្ងៃ​បុណ្យជាតិ​ធំៗ​មកដល់​ហើយ​កំលាំង​ជំនាញ​បាន​ចុះ​​តាម​គ្រប់​គោលដៅ​ពិសេស​ច្រក​ចេញ​ចូល​រាជធានី​ចាំ​អន្តរាគមន៍ ​និង​សម្រួល​ចរាចរ​គ្រប់ពេលវេលា​ទាំង​មុន​ពេល​បុណ្យ​ក្នុង​ពេល​និង​ក្រោយពេល​បញ្ចប់​បុណ្យជាតិ​ធំៗ​ដើម្បី​ឲ្យប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​ប្រកបដោយ​សុវត្ថិភាព។


ប៉ូលិស​ក៏​សំណូមពរ​ដល់​អ្នក​បើក​ទាំងអស់​ កុំ​ពិសា​គ្រឿង​ស្រវឹង​ពេល​បញ្ជា​យានយន្ត​ពិសេស​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​ឬ​បុណ្យប្រពៃណី​ជាតិចិន​វៀតណាម​ផង​ដែរ​ ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ស្របតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ គឺ​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​៕


Nita-28-A-26-Full


Nita-28-A-27-Full


Nita-28-A-28-Full



ប៉ូលិស​ចរាចរណ៍​បង្កើន​ការ​ត្រួតពិនិត្យ​ម៉ូតូ​ និង​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

Post a Comment

0 Comments

Close Menu