ភ្នំពេញ ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំបុគ្គលិក ក្រុមហ៊ុន ភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ក្នុងពិធីសម្ពោធបើកឲ្យដំណើរការស្នាក់ការដាក់លក់ផលិតផលរបស់ក្រុមហ៊ុន Star 8 Cambodia សាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វាជាមោទនភាពជាតិ ដែលនៅកម្ពុជាយើងអាចផលិត និងដំឡើងយានជំនិះបច្ចេកវិទ្យាទំនើបដើរដោយពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនីដោយខ្លួនឯង ដែលជាថាមពលស្អាតអាចកាត់បន្ថយជាតិពុលនៅក្នុងបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។
លោកជឿជាក់ថា តាមរយៈគោលនយោបាយទីផ្សារសេរីនិងសក្ដានុពលអនុគ្រោះផ្សេងៗ ព្រមទាំងសន្តិសុខសង្គម និងស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការជំរុញលើកទឹកចិត្ត និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចរន្តសេដ្ឋកិច្ចទីផ្សារឯកជននៅកម្ពុជានឹងកាន់តែមានការកើនឡើងជាលំដាប់ ដែលកត្តានេះនឹងជំរុញដល់ភាពរីកចម្រើនដល់សេដ្ឋកិច្ចជាតិ និងនាំមកនូវភាពល្អប្រសើរដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ លោកបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គមគឺជាគ្រឹះនៃអ្វីៗទាំងឡាយ ដែលយើងមានសព្វថ្ងៃ។ ជាក់ស្ដែងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាកម្ពុជារីកចម្រើនទៅបានគឺអាស្រ័យទៅលើកត្តាច្រើនយ៉ាង ដែលនៅក្នុងនោះវិស័យវិនិយោគឯកជន និងការបង្កើតទីផ្សារការងារគឺជាផ្នែកមួយមិនអាចខ្វះបានក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងឲ្យពួកគាត់រស់នៅក្នុងភាពសុខសាន្ត៕
លោកហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឲ្យដំណើរការ ស្នាក់ការដាក់លក់ផលិតផលរបស់ក្រុមហ៊ុន Star 8 Cambodia
0 Comments