ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី (NUTRILATT MASTER LM CO., LTD) ជាក្រុមហ៊ុនដែលបាននាំចូលផ្ដាច់មុខនូវម្សៅទឹកដោះគោ Bibere Gold ដែលជាផលិតផលរបស់ ប្រទេស New Zealand។ ក្នុងថ្ងៃនេះដែរក្រុមហ៊ុនបានរៀបចំនូវកម្មវិធីសន្និសីទសារព័ត៌មានដែលលើកឡើងពី តើប្រភេទម្សៅទឹកដោះគោណាដែលយើងត្រូវជ្រើសរើសសម្រាប់កូនរបស់យើងប្រើប្រាស់?
រៀបចំកម្មវិធីនេះឡើងនៅសណ្ឋាគារ NAGA WORLD នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានភ្ញៀវចូលរួមជាច្រើនកុះករ និងវត្តមានជាពិសេសពីសំណាក់លោកវេជ្ជបណ្ឌិតហេង សុផាន់ណាដែលជាវេជ្ជបណ្ឌិតផ្នែកឯកទេសរោគកុមារបម្រើការនៅមន្ទីរពេទ្យកុមារជាតិក៏ដូចជាអ្នកប្រើប្រាស់ផលិតផលផ្ទាល់គឺលោកស្រី ដាណា អឹម ហើយលើសពីនេះក៏មានពិធីការនីដ៏ឆ្នើមគឺអ្នកនាង គង់ សុជាតិសម្រាប់ធ្វើការបកស្រាយ និងសំនួរចម្លើយផ្សេងៗទាក់ទងនឹងផលិតផលរបស់ក្រុមហ៊ុនផងដែរ។
យើងដឹងថា មកដល់ពេលនេះក្រុមហ៊ុននូទ្រីលេតបានដំណើរការអស់រយៈពេល៤ឆ្នាំ ក្នុងការនាំចូលផលិតផលម្សៅទឹកដោះគោ ហើយផលិតផលម្សៅទឹកដោះគោចុងក្រោយរបស់ក្រុមហ៊ុនគឺផលិត ផលម្សៅទឹកដោះគោ Bibere Gold ដែលមានអាហារូបត្ថម្ភចាំបាច់ និងសំខាន់ៗជាច្រើនសម្រាប់ជួយទៅដល់ការលូតលាស់របស់ទារកនិងកុមារ។
ជាផ្នែកធំមួយទៀត Bibere Gold គឺជាប្រភេទម្សៅទឹកដោះគោដែលមានសារជាតិ OPOគឺជាអាស៊ីតជាតិខ្លាញ់ដែលជួយគាំទ្រដល់ប្រព័ទ្ធរំលាយអាហារ និងការបង្កើតឡើងនៅសារធាតុកាល់ស្យូម ដូចជាការស្រូបយកថាមពលព្រមទាំងការអភិវឌ្ឍប្រព័ន្ធភាពសុំាចំពោះទារក និងកុមារដែលដូចនឹងទឹកដោះម្តាយ៩៩ភាគរយ ដែលមានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក។
យើងដឹងថា ប្រទេស New Zealand គឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១សម្រាប់ការចិញ្ចឹមគោយកទឹកដោះស្អាត៕
នៅគ្រប់ប្រទេសដែលត្រូវធ្វើអាជីវកម្មផ្នែកទឹកដោះគោក៏ត្រូវការវត្ថុធាតុដើមពីប្រទេស New Zealand ដូច្នេះយើងឃើញថា New Zealand គឺជាប្រទេសល្អបំផុតក្នុងការផលិត និងវេចខ្ចប់ម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ ហើយក៏ជាប្រទេសដែលសំខាន់ក្នុងការចែកចាយវត្ថុធាតុដើមផងដែល។
Bibere Gold បានចរាចរនៅក្នុងប្រទេសកម្ពុជារយៈពេល៨ខែ ដោយកត់សំគាល់ឃើញថា មានការរីកលូតលាស់យ៉ាងខ្លាំងពីការបញ្ជាទិញរបស់អតិថិជន ទើបនៅក្នុងថ្ងៃនេះក្រុមហ៊ុនបានរៀបចំកម្មវិធីសន្និសីទកាសែតនេះឡើង សម្រាប់ឲ្យស្ត្រីទាំងឡាយដែលគាត់កំពុងតែពពោះឲ្យគាត់បានយល់កាន់តែច្បាស់ថា ផលិតផលមួយណាដែលគាត់គួរជ្រើសរើសសម្រាប់យកទៅបំបៅកូនរបស់ពួកគាត់។ សម្រាប់អ្នកសារព័ត៌មានដែលបានចូលរួមនៅក្នុងព្រឹកនេះមានរហូតដល់៤ស្ថានីយ៏ទូរទស្សន៏ធំៗ ហើយពួកគាត់បានផ្តល់នូវសំនួរជាច្រើនសម្រាប់ឲ្យក្រុមការងាររួមទាំងពិធីការនីធ្វើការអធិប្បាយ រួមទាំងមានចម្លើយយ៉ាងក្បោះក្បាយពីលោកវេជ្ជបណ្ឌិតផងដែរ។
ជាពិសេសការបន្ថែមទៅលើអាហារូបត្ថម្ភរបស់ Bibere Gold យើងមានរហូតទៅដល់៣៦មុខសំខាន់ៗ ដោយឡែកយើងសំគាល់ឃើញថា Bibere Gold ជាប្រភេទម្សៅទឹកដោះគោដែលយកទឹកដោះគោស្រស់មកធ្វើជាម្សៅទឹកដោះគោ១០០ភាគរយដែលមិនប្រើនូវផលិតផលដែលមានបញ្ហា ឬក៏ផលិតផលដែលមិនស្រស់សម្រាប់ការផលិតផលម្សៅទឹកដោះគោ។ ដោយយើងដឹងថា ទឹកដោះគោស្រស់ទុកក្នុងរយៈពេលមុន២៤ម៉ោង ទើបយើងហៅថា ជាផលិតផលទឹកដោះគោស្រស់ យកមកផលិតជាម្សៅទឹកដោះគោបានក្នុងនោះវីតាមីនដែលមាននៅក្នុងម្សៅទឹកដោះគោ ក៏ដូចប្រភេទប្រូតេអ៊ីនមានរហូតដល់៦០មុខដូចជា នីក្លេអូថាយ ព្រីបាយអូតិច និងហ្សែន ដែលជារូបមន្តសំខាន់ៗសម្រាប់ម្សៅ ទឹកដោះគោ Bibere Gold ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកម្តាយទាំងឡាយ ក្រោយគាត់សម្រាលបុត្រ គួរជ្រើសរើសផលិតផល Bibere Gold ក្នុងការប្រើប្រាស់។
សំនួរ និងចំលើយជាច្រើនដែលបានកើតឡើងយើងកត់សំគាល់ឃើញថា ស្ត្រីដែលបានចូលរួមក្នុងកម្មវិធីមានរហូតដល់៣០នាក់ដែលកំពុងតែពពោះហើយពួកគាត់ក៏មានការព្រួយបារម្ភក្នុងការជ្រើសរើសផលិតផលម្សៅទឹកដោះគោសម្រាប់កូនរបស់ពួកគាត់ ដោយសារពួកគាត់គឺជាស្ត្រីមានការងារច្រើនដូចនេះម្សៅទឹកដោះគោជាជម្រើសបន្ទាប់ពីការបំបៅកូន។ ដោយយល់ឃើញថា ការបំបៅកូនដោយទឹកដោះម្តាយគឺជាវិធីដ៏ល្អបំផុតដែលមិនចំណាយថវិកា ជាពិសេសគឺតម្រូវទៅតាមក្រសួងសុខាភិបាលដែលយើងត្រូវតែលើកតម្កើងឲ្យស្ត្រីទាំងឡាយបំបៅកូនដោយទឹកដោះ ម្យ៉ាងវិញទៀតទឹកដោះគឺជាឈាមដែលជំនួយទៅដល់ការលូតលាស់របស់កូន ប៉ុន្តែក្នុងករណីដែលស្ត្រីគាត់បានសម្រាកមាតុភាពតិចតួច គាត់អាចជ្រើសយក Bibere Gold មកបំបៅបានដោយ Bibere Gold គឺជាប្រភេទទឹកដោះគោដូចទឹកដោះម្តាយ៩៩ភាគរយ។
ជាថ្មីម្តងទៀតក្រុមហ៊ុនក៏សូមថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ដែលបានប្រើប្រាស់នូវម្សៅទឹកដោះគោ Bibere Gold ហើយក៏សូមថ្លែងអំណរគុណសម្រាប់ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ហើយសង្ឃឹមថា ក្រុមហ៊ុននឹងប្រារព្ធធ្វើកម្មវិធីនេះម្តងទៀតជូនទៅដល់បងៗស្ត្រីដែលមានផ្ទៃពោះទាំងអស់ក្នុងការស្វែងយល់ និងបន្ថែមនូវចំណេះដឹងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងផលិតផល Bibere Gold ផងដែរ៕
សន្និសីទសារព័ត៌មាន៖“ ការជ្រើសរើសម្សៅទឹកដោះគោដ៏ល្អបំផុតសម្រាប់កូនតូចរបស់លោកអ្នក “
0 Comments