Ad Code

កម្រិត​អប្បបរមា​នៃ​ប្រាក់​ឈ្នួល​ថ្មី​នឹង​ជួយ​បើកទ្វារ​ប្រទេស​កម្ពុជា​ទៅ​កាន់​ភាព​រីកចម្រើន

វិស័យ​ការងារ​នៅ​កម្ពុជា​មាន​មនុស្ស​ប្រមាណ​ជា​៧០០.០០០​នាក់។ តួលេខ​នេះ​បាន​បន្ត​កើន​ឡើងជា​លំដាប់ ដូចដែល​អាជីវកម្ម​កាន់តែ​ច្រើន​បាន​បង្កើត​ឡើងជា​រៀងរាល់​ឆ្នាំ។ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ត្រូវ​បាន​ចាត់ទុកជា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។


ជាមួយនឹង​គោលដៅ​ចុងក្រោយ ក្នុង​ការ​លើកទឹកចិត្ត​កម្មករ ​និង​ស្តាប់​ការ​ទាមទារ​របស់​ពួកគេ គណៈកម្មាធិការ​ប្រឹក្សា​ការងារ​របស់​ប្រទេស​កម្ពុជា បានអនុម័ត​ឲ្យ​ធ្វើ​ការបន្ថែម​ទឹកប្រាក់​ចំនួន​១២​ដុល្លារ ទៅ​លើ​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​។ ចាប់ពី​កម្រៃ​១៤០​ដុល្លារ​ដែល​កម្មករ​កាត់ដេរ​ទទួលបាន ទៅជា​កម្រៃ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​នឹង​ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ ២០១៦។


បើទោះបីជា សហជីព​កម្មករ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​បាន​សម្តែង​ការខកចិត្ត​ទៅលើ​ការបន្ថែម​នេះ ដោយ​បាន​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ ចំនួន​១៦០​ដុល្លារ ក្រសួង​ការងារ​ក៏បាន​កត់សម្គាល់​ឃើញ​ថា ចំនួន​នេះ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ពេលនេះ។


ដោយ​មិនបាន​រាប់​បញ្ចូល​សម្ពាធ​ដែល​រដ្ឋាភិបាល​ទទួល​រង​ពី​ការ​តវ៉ា ដែល​ពេលខ្លះ​អាចឈាន​ទៅដល់​អំពើហិង្សា​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ជាច្រើន​ផងដែរ ហើយ​កត្តា​ជាច្រើន​ត្រូវ​គិតទុក មុន​ពេលដែល​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​អាច​ត្រូវបាន​សម្រេច​ជា​ផ្លូវការ។


កត្តាសេដ្ឋកិច្ច ការអភិវឌ្ឍ​ផលិតភាព​ការងារ និង​ការចំណាយ​សម្រាប់​ការ​រស់នៅ​របស់​កម្មករ ត្រូវតែ​ទទួល​បាន​ការវាយតម្លៃ​យ៉ាង​ហ្មត់ចត់។


ក្រសួង​ការងារ រួម​ជាមួយនឹង​អ្នកតំណាង​មកពី​សមាគម​និយោជក​និង​សហជីព បាន​បង្កើត​ក្រុមការងារ​ត្រីភាគី ដើម្បី​ផ្តល់​នូវ​យន្តការ​ច្បាស់លាស់​សម្រាប់​ការ​ប្តេជ្ញាចិត្ត​អប្បបរមា​នៃ​ប្រាក់​ឈ្នួល។


កាលពី​ឆ្នាំ​១៩៩៧ កម្មករ​រោងចក្រ​កាត់ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹមតែ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​។ ក្រោយមក ទើប​ទទួល​បាន​ដល់​៤៥​ដុល្លារ​ក្នុង​ឆ្នាំ​២០០០។ បន្ទាប់មក កម្មករ​ទទួលបាន​កំណើន​ប្រាក់​ឈ្នួល​ជា​រៀងរាល់​៤​ទៅ​៦​ឆ្នាំ​ម្តង​។ កាលពី​ឆ្នាំ​២០១៤ គណៈកម្មាធិការ​ត្រីភាគី​បាន​បោះឆ្នោត​ទៅលើ​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម ១២៨​ដុល្លារ​ប្រចាំខែ​សម្រាប់​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​២៨​ដុល្លារ​ច្រើនជាង​ឆ្នាំមុន។

បន្ទាប់ពី​មក មានការ​សម្រេចចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ធ្វើការ​បង្កើន​ចំនួន​ទឹកប្រាក់ ចាប់ពី​១៤០​ដុល្លារ ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយនេះ។


អង្គការ​ពលកម្ម​អន្តរជាតិ បានទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ស្មោះ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ឈាន​ទៅដល់​ការ​មូល​មតិ​គ្នា​មួយ ដោយបាន​កត់​សម្គាល់ថា​ការកើនឡើង​ប្រាក់​ឈ្នួល​បាន​បង្ហាញ​ថា ឧស្សាហកម្ម​និង​កម្មករ​គួរតែ​បង្កើន​ផលិតភាព​របស់​ពួកគេ។


យើង​ក៏​សូម​ធ្វើការ​បញ្ជាក់​ពី​ការពិត​មួយ​ផងដែរ​ថា ​៖ ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​នាពេលខាងមុខ របស់​ប្រទេស​កម្ពុជា​នឹងមាន​លក្ខណៈ​ច្រើនជាង​ប្រទេស​ចិន វៀតណាម និង​ឥណ្ឌូនេស៊ី​។ បន្ថែម​ពី​នេះ​ទៅទៀត ប្រទេស​មី​យ៉ាន់​ម៉ា​ និង​ប្រទេស​ឥណ្ឌា​មាន​ប្រាក់​ឈ្នួល​ប្រចាំខែ សម្រាប់​កម្មករ​កាត់​ដេ​រ​ត្រឹមតែ​៦១​ដុល្លារ និង​៥៣​ដុល្លារ​តែប៉ុណ្ណោះ។


ការបន្ថែម​ប្រាក់កម្រៃ​បាន​ប្រកាស​រួចហើយ កិច្ចព្រមព្រៀង​ឈ្នះ​ឈ្នះ​អាស្រ័យ​លើ​របៀប​នៃ​ការរក្សា​តុល្យភាព​រួម​រវាង​ពលករ​។ ប្រសិនបើ ប្រាក់​ឈ្នួល​នឹង​ទទួលបាន​ច្រើនជាង​១៤០​ដុល្លារ នោះគេ​នឹង​ពិចារណា​ថា​ស្ថានភាព​បច្ចុប្បន្ន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​មាន​កំណើន រោងចក្រ​អាច​នឹង​ត្រូវបាន​បង្ខំ​ឲ្យ​កាត់បន្ថយ​បុគ្គលិក​ឬ​បិទ​ផលិតកម្ម​។ ប្រសិនបើ​ប្រាក់​ឈ្នួល​អប្បបរមា​នៅតែ​ដដែល កម្មករ​នឹង​មិន​អាច​ទ្រទ្រង់​ការចំណាយ​របស់​ពួកគេ​ក្នុងការ​រស់នៅ​បានទេ​។​


លើសពីនេះទៅទៀត អត្រា​ប្រាក់​ឈ្នួល​កម្ពុជា​កំពុង​មាន​ការប្រកួតប្រជែង​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បរទេស។


បណ្តា​ប្រទេស​ដែល​នៅ​ជិតខាង មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ទាប​ហើយ​ប្រជាជន​កំពុង​កើន​ឡើង។


ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​របស់​វៀតណាម​គឺ ៩៨​ដុល្លារ ដោយមាន​ចំនួន​មនុស្ស​ជាង​៩៣​លាន​នាក់។


កម្មករ​រោងចក្រ​កាត់ដេរ​របស់​ឥណ្ឌូនេស៊ី បានធ្វើការ​ប្រឆាំងនឹង​ការទទួលបាន​ប្រាក់កម្រៃ​៨២​ដុល្លារ ដោយមាន​មនុស្ស​២៥៥​លាន​នាក់។


ប្រទេស​ថៃ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​ស្តង់ដារ ហើយ​ព្រមទាំង​មាន​ប្រជាជន​ជាង​៦៧​លាន​នាក់​។​


ជាការ​ពិតណាស់ ឧស្សាហកម្ម​កាត់ដេរ​រាប់ពាន់​ដុល្លារ​របស់​ប្រទេស​កម្ពុជា គឺជា​ការ​វិនិយោគ​នៃ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​អនាគត​នៃ​ការបង្កើត​អាជីវកម្ម​បរទេស។ មានការ​បើកទ្វារ​សម្រាប់​ការអភិវឌ្ឍ​រោងចក្រ​សម្លៀកបំពាក់ និង​ស្បែកជើង​បន្ថែម​ទៀត ដែល​ជា​ប្រភព​ចំណូល​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។


ការកើនឡើង​បន្តិច​ម្តង​នៃ​ប្រាក់​ឈ្នួល នៅ​ក្នុង​ចំណោម​កម្មករ​កាត់ដេរ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ផលិតភាព​និង​គុណភាព​នៃ​ការ​កាត់ដេរ ហើយ​ការគ្រប់គ្រង​ដ៏​ល្អ​ប្រសើរ​លើ​បញ្ហា​ឧស្សាហកម្ម​និង​នយោបាយ អាច​ក្លាយ​ជា​យុថ្កា​របស់​ប្រទេស​កម្ពុជា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ចុះ​ក្នុង​បញ្ជី​សេដ្ឋកិច្ច​លូតលាស់​ដ៏​លឿន​បំផុត​នៅ​លើ​ពិភពលោក៕



កម្រិត​អប្បបរមា​នៃ​ប្រាក់​ឈ្នួល​ថ្មី​នឹង​ជួយ​បើកទ្វារ​ប្រទេស​កម្ពុជា​ទៅ​កាន់​ភាព​រីកចម្រើន

Post a Comment

0 Comments

Close Menu