Ad Code

ជន​ប៉ាឡេស្ទីន រាប់​សិប​នាក់​រងរបួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា នា​ខួប​មរណ​ភាព​របស់​លោក​ Arafat

ជន​ប៉ាឡេស្ទីន ដល់ទៅ​រាប់​សិប​នាក់​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​ ជា​មួយ​កងកម្លាំង​អ៊ីស្រាអែល ​នៅ​ថ្ងៃ​ខួប​នៃ​មរណ​ភាព​របស់​អតីត​ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន​ លោក Yasser Arafat។ ក្រុមយុវ​វ័យ​បាន​គប់​ដុំ​ថ្ម​ ព្រម​ទាំង​ដុត​កង់​រថយន្ត​ ខណៈ​ពេល​ដែល​កងកម្លាំង​សនិ្ត​សុខ​អ៊ីស្រាអែល​វិញ​ បាន​តបត​ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ព្រម​ទាំង​បាញ់​កាំភ្លើង​គ្រាប់​ពិត​ទៀត​ផង។


យ៉ាង​ហោច​ក៏​មាន​ជន​ប៉ាឡេស្ទីន​៤​នាក់​ រង​របួស​ដោយ​សារ​តែ​គ្រាប់​កាំភ្លើង​នៅ​ក្បែរ​តំបន់​ Ramallah នៅ Al-Bireh នេះ​ជា​ការ​លើក​ឡើងពី​ក្រសួង​សុខាភិ​បាល​បា៉ឡេស្ទីន។ មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រាយ​ការណ៍ថា ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ ហើយ​កំពុង​ស្ថិត​នៅ​ក្នុ​ងការ​វះ​កាត់​ បន្ទាប់​ពី​រង​ការ​បាញ់​ត្រូវ​ចំក្បាល។


ការ​ប៉ះ​ទង្គិច​គ្នា​នៅ ​Al-Bireh បាន​កើត​ឡើង​ បន្ទាប់​ពី​​មាន​ជន​ប៉ាឡេស្ទីន​ជា​ច្រើន​រយ​នាក់​បាន​ដើរ​សំដៅ​ទៅ​រក​កង​កម្លាំង​អ៊ីស្រាអែល​ ដែល​នោះ​ជា​ការ​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ជា​ការ​រំលឹក​ដល់​ពេល​រស់​នៅ​របស់​លោក Yasser Arafat នោះ។


នៅ​កន្លែង​មួយ​ចំនួន​ទៀត​នោះ ក្រុម​យុវវ័យ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​កងកម្លាំង​ការ​ពារ​ IDF របស់​អ៊ីស្រាអែល​ ព្រម​ទាំង​ដុត​សំបក​កង់​ឡាន ហើយ​ប្រមៀល​ទៅ​រក​ក្រុម​បុគ្គលិក​សនិ្តសុខ​ទៀតផង។ ដោយ​ឡែក​ក្រុម​ IDF ក៏​បាន​តបត​ទៅវិញ ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកនិង​បាញ់​កាំភ្លើងដោយ​ប្រើ​គ្រាប់​ពិត។


នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​នៅ​ទី​ផ្សេង​ទៀត​នោះ ក្នុង​តំបន់​ West Bank បាន​បណ្តាល​ឲ្យ​រង​របួស​ជន​ប៉ាឡេស្ទីន​ អស់​៦​នាក់​ជា​បន្ថែម​ទៀត នៅ​ក្រុង Tulkarem។


សរុប​មក​មាន​ជន​ប៉ាឡេស្ទីន ៦២​នាក់​រង​របួស​ដោយ​ការ​បាញ់​គ្រាប់​ពិត និង​គ្រាប់​កៅស៊ូ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នាជា​មួយ​អ៊ីស្រាអែល​ ដែល​កាន់​កាប់​ក្រុង Tulkarem, Ramallah, Al.Bireh និង​ Bethlehem នេះ​ជា​ការ​ប្រកាស​ដោយ​ក្រសួង​សុខាភិ​បាល៕


RT



ជន​ប៉ាឡេស្ទីន រាប់​សិប​នាក់​រងរបួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា នា​ខួប​មរណ​ភាព​របស់​លោក​ Arafat

Post a Comment

0 Comments

Close Menu