Ad Code

ម៉ូតូ​៣​គ្រឿង​សាក​កម្លាំង​គ្នា រង​របួស​ធ្ងន់​ និង​ស្រាល​ទាំងសងខាង​

តាកែវ ៖ អ្នកបើកបរ​ប្រុស/ស្រី​៤​នាក់ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​២​នាក់​រង​របួស​ធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ និង​២​នាក់​ទៀត​រង​របួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ទៀត​បុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​លើ​ផ្លូវ​លេខ​១២៩ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១០-១១ ស្ថិត​ក្នុង​ភូមិ​ស្នួល​ខ្ពស់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ។​


បើ​តាម​សម្ដី​មន្ត្រី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា មុន​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​ ប្រជាជន​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​៥០​គុប​ជ្រុង ពណ៌ទឹកប៊ិច ដោយមាន​ជិះ​គ្នា​៣​នាក់ បាន​ធ្វើ​ដំណើរ​មកពី​ទិស​ខាង​លិច​ទៅ​កើត រួច​បត់​ឆ្វេង​មិនបាន​មើល​ចរាចរណ៍​មកពី​មុខ ស្របគ្នា​ភ្លាមៗ​នោះ​ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង សេ​៥០ គុប​ជ្រុង ពណ៌ទឹកប៊ិច បើកបរ​ដោយ​នារី​ម្នាក់ ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពី​កើ​ត​ទៅ​លិច បាន​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល ខណៈ​ពេលនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ក្រហម បើកបរ​ដោយ​យុវជន​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ទិស​ខាង​លិច​ទៅ​កើត​យ៉ាង​លឿន​ចាប់​ហ្វាំ​ង​មិន​ជាប់​ ក៏​មក​បុក​ជា​មួយ​នឹង​ម៉ូតូ​គុប​ជ្រុង​ទាំងពីរ​គ្រឿង​ដែល​កំពុង​ដួល បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​រង​របួស​ធ្ងន់​២​នាក់ និង​ស្រាល​២​នាក់។


ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា អ្នក​បើកបរ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ រ​-5056 ភ​.​ព១ មានឈ្មោះ ច្រឹង ស៊ីនួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្នួល​ខ្ពស់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ រង​របួស​ស្រាល និង​អ្នក​ជិះ​ពីក្រោយ​ចំនួន​២​នាក់ ៖ ទី​១.​ឈ្មោះ តាំង គឹម​ហ៊ួ​យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ រង​របួសស្រាល និង​ទី​២.​ឈ្មោះ ស៊ន ស្រី​នី​ត ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស រង​របួស​ធ្ងន់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​-​ឃុំ​ជា​មួយ​អ្នកបើកបរ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ​តាកែវ 1C-9248 មានឈ្មោះ ភឿង តុលា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក​ញ្ចា​ង ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ រង​របួស​ធ្ងន់។ រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ក្រហម ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT-6652 បើកបរ​ដោយ​ឈ្មោះ ផុន សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​វិហារ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្ត​តាកែវ របួសស្រាល។​


ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​វរសេនីយ៍ទោ ជុំ ឈឿន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ចាត់តាំង​កម្លាំង​ជំនាញ​ស្រុក​ចុះ​ធ្វើការ​វាស់វែង​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​ម៉ូតូ​ទាំង​៣​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស ដើម្បី​បំពេញបែបបទ​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕
Pisey-2015-11-13-full-C


Pisey-2015-11-13-full-C1



ម៉ូតូ​៣​គ្រឿង​សាក​កម្លាំង​គ្នា រង​របួស​ធ្ងន់​ និង​ស្រាល​ទាំងសងខាង​

Post a Comment

0 Comments

Close Menu