Ad Code

ប្រសិនបើ​ការ​ធ្លាក់​យន្តហោះ​នៅ​ស៊ី​ណៃ​ពិតជា​អំពើ​ភេរវកម្ម​មែន​នោះ វា​នឹង​ក្លាយជា​ពេលវេលា​ដ៏​ឥត​ខ្ចោះ​សម្រាប់​ប្រទេស​លោកខាងលិច​ ​

បន្ទាប់ពី​យន្តហោះ​របស់​រុស្ស៊ី​បាន​ធ្លាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​សប្ដាហ៍​មុន ជាពិសេស​ប្រទេ​ស​អង់គ្លេស​បាន​អះអាង​ភ្លាមៗ​ថា គ្រោះថ្នាក់​នេះ​គឺជា​លទ្ធផល​នៃ “​គ្រាប់បែក​ភេរវកម្ម​” របស់​ក្រុម​រដ្ឋ​ឥស្លាម (ISIS)។



អ្វី​ដែល​ច្បាស់​គឺថា ប្រសិនបើ​យន្តហោះ​នេះ​បាន​ធ្លាក់​ដោយ​គ្រាប់បែក​មួយ​គ្រាប់​ដែល​ត្រូវ​បាន​បង្កប់​ដោយ​ក្រុម ISIS មែន​នោះ វា​នឹង​សម្គាល់​ជា​ការ​វិវត្ត​ដ៏​ធំ​របស់​ក្រុម​នេះ។​



បើ​យោង​តាម​លោក Raffaello Pantucci នៃ​វិទ្យាស្ថាន Royal United Services បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រ​ហារ​ប្រភេទ​នេះ​ដោយ​ក្រុម ISIS អាច​បញ្ជាក់​ពី​សមត្ថភាព​ក្នុង​ការផលិត​គ្រាប់បែក​របស់​ពួកគេ​ព្រមទាំង​សមត្ថភាព​ក្នុង​ការ​នាំ​យក​វត្ថុ​មួយ​ឡើងលើ​យន្តហោះ​។​



ប៉ុន្តែ​ព្រមទាំង​រួម​ជាមួយនឹង​បច្ចេកទេស​ថ្មី ការវាយប្រហារ​មួយ​នេះ​នឹង​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​គួរ​ឲ្យ​ព្រួ​យបារម្ភ​នៅក្នុង​យុទ្ធសាស្ត្រ​។ កាសែត The Times បាន​អះអាង​ថា “​ប្រសិនបើ​ការ​ធ្លាក់​យន្តហោះ​នេះ​គឺជា​ស្នាដៃ​របស់​សម្ព័ន្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ឧបទ្វីប​ស៊ី​ណៃ​មែន​នោះ វា​នឹង​សម្គាល់​ជា​ការ​ចាក​ចេ​ញ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​ជី​ហាដ​និយម​មួយ​នេះ​ដែល​មិន​ទាន់​បាន​ចាប់ផ្តើម​ការ​វាយប្រហារ​ទ្រង់​ទ្រាយ​ធំ​បែបនេះ​ប្រឆាំង​នឹង​ជន​ស៊ីវិល​”​។​



បន្ទាប់ពី​ជាង​មួយឆ្នាំ​នៃ​ការវាយប្រហារ​តាម​អាកាស​របស់​ប្រទេស​លោកខាងលិច​ផ្ដោត​សំខាន់​លើ​ពួកគេ ក្រុម ISIS បាន​បរាជ័យ​ក្នុង​ការ​ចាប់ផ្តើម​ការ​វាយប្រហារ​បែបនេះ​ណាមួយ​ប្រឆាំង​នឹង​ជន​ស៊ី​វិល​របស់​លោក​ខាងលិច​។​



បន្ទាប់ពី​រយៈពេល​បួន​ឆ្នាំ​នៃ​ដំណើរ​ថយក្រោយ គោលបំណង​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​ខាង​លិច​ត្រូវ​បាន​ប្រឈមមុខ​ជាមួយនឹង​ការ​ចូល​អនាគម​រប​ស់​ប្រទេស​រុស្ស៊ី ​ហើយ​ជម្រើស​ក្នុង​ការ​ស្ដារ​ប្រតិបត្តិការ​ឡើងវិញ​ត្រូវ​បាន​កំណត់​យ៉ាង​ខ្លាំង​។​



ការ​បង្ខំ​ឲ្យ​ប្រទេស​រុស្ស៊ី​ចេញ​ហើយ​ងាក​មក​រក​មហាអំណាច​ដែនអាកាស​អាមេរិក​ និង​អង់គ្លេស​ប្រឆាំ​ង​នឹង​រដ្ឋ​ស៊ី​រី​ដោយ​ឥត​លាក់លៀម​បាន​ក្លាយ​ទៅជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ផែនការ​របស់​លោក​ខាងលិច​។



ហើយ​ការ​ធ្លាក់​យន្តហោះ​នៅ​លើ​ទឹកដី​អេ​ហ្ស៊ី​ប​គឺ​បាន​កើតមាន​មុន​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​របស់​លោក​ប្រធានាធិបតី SiSi ឆ្ពោះ​ទៅកាន់​ចក្រភព​អង់គ្លេស​។​



ប្រទេស​អេ​ហ្ស៊ី​ប​បាន​ស្ថិត​នៅ​លើ​ផ្លូវបំបែក​ប្រវត្តិសាស្ត្រ​ ដោយ​បាន​ផ្លាស់ប្ដូរ​ពី​ជំរំ​សង្គមនិយម​ចូល​ទៅ​ក្នុង “​គន្លង​” របស់​លោក​ខាងលិច​ក្នុង​សម័យ Sadat ក្នុង​ឆ្នាំ ១៩៧០ ភាពជា​អ្នកដឹកនាំ​របស់​ប្រ​ទេ​ស​អេ​ហ្ស៊ី​ប​ត្រូវ​បាន​ចាត់ទុកជា​ការ​ផ្តាច់​ការ​ដោយ​រដ្ឋាភិបាល​ទីក្រុង វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៍​ដោយ​ចាប់ផ្តើម​ពី​ការដឹកនាំ​របស់​លោក Mubarak ហើយ​បាន​បន្ត​ដល់​ការដឹកនាំ​របស់​លោក Sisi។


លើស​ពី​នេះ រដ្ឋាភិបាល​របស់​លោក Mubarak បាន​ឈាន​ជើង​ចេញពី​ឯកជន​ភាវូបនីយកម្ម ​និង​ការ​កែ​តម្រូវ​រចនាសម្ព័ន្ធ​ដែល​ទាមទារ​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។​



រដ្ឋមន្ត្រីការបរទេស​របស់​ចក្រភព​អង់គ្លេស​លោក Philip Hammond បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ វា​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អេ​ហ្ស៊ី​ប​។​ លោក​បាន​ប្រកាស​បែប​នេះ​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ប្រទេស​អង់គ្លេស​ក្នុង​ការ​បញ្ឈប់​ការហោះហើរ​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​ដែល​ហាក់ដូចជា ​មិន​មាន​អ្វី​ត្រូវ​ស្ដាយក្រោយ​ឡើយ​។ ការបាត់បង់​ប្រាក់​ចំណូ​ល​ដ៏​ធំ​នៃ​ភ្ញៀវ​ទេសចរ​អាច​នឹង​បង្ខំ​ឲ្យ​អេ​ហ្ស៊ី​ប​ទំនងជា​វិល​ចូល IMF វិញ។​



អង់គ្លេស​នឹង​ប្រើ​ប្រាស់​ការ​ធ្លាក់​យន្តហោះ​នេះ​ ដើម្បី​សរសៀរ​ខ្លួន​ចូលក្នុង​វិស័យ​យោធា​ និង​សន្តិសុខ​របស់​អេ​ហ្ស៊ី​ប​សាជាថ្មី​។​ ជាដំបូង​អង់គ្លេស​ព្យាយាម​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​អេ​ហ្ស៊ី​ប​អាម៉ាស់មុខ ដោយ​ព្យា​យាម​បញ្ចុះបញ្ចូល​ពិភពលោក​ថា អេ​ហ្ស៊ី​ប​កំពុង​អស្ថិរភាព​យ៉ាង​ខ្លាំង​ ហើយ​ថា ​មានតែ​ការ​ពឹង​ផ្អែក​លើ​សន្តិសុខ​លោកខាងលិច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​វា​មាន​សុវត្ថិភាព​ជាថ្មី​។​



ជា​ចុងក្រោយ រដ្ឋាភិបាល​អង់គ្លេស​នឹង​មិន​ធ្វើ​ឲ្យ​ខកខាន​ចំពោះ​ឱកាស​ ដើម្បី​ប្រើ​សោកនាដកម្ម​នេះ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ចូលរួម​របស់​អង់គ្លេស​កាន់តែ​ជ្រៅ​នៅ​ស៊ី​រី​នោះ​ទេ​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់​គ្លេស​លោក Michael Fallon បាន​ចំណាយពេល​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ​ដើម្បី​ពន្យល់​ពី​វិធី ​ដើម្បី​រឹត​បន្តឹង​ប្រសិនបើ​យន្តហោះ​នេះ​ពិតជា​ធ្លាក់​ដោយ​គ្រាប់បែក​របស់​ក្រុម ISIS មែន​នោះ​៕


RT




ប្រសិនបើ​ការ​ធ្លាក់​យន្តហោះ​នៅ​ស៊ី​ណៃ​ពិតជា​អំពើ​ភេរវកម្ម​មែន​នោះ វា​នឹង​ក្លាយជា​ពេលវេលា​ដ៏​ឥត​ខ្ចោះ​សម្រាប់​ប្រទេស​លោកខាងលិច​ ​

Post a Comment

0 Comments

Close Menu